ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ VOV |
“យុទ្ធនាការក្វាងទ្រុង” ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បំផុសឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានតម្រូវការក្នុងការសាង សង់ និងជួសជុលផ្ទះឡើងវិញក្នុងល្បឿនឆាប់រហ័សបំផុត សម្រាប់គ្រួសារដែលមានផ្ទះ រងការបំផ្លិចបំផ្លាញ បាក់ស្រុតឬខូចខាតយ៉ាងធ្ងន់ធ្ងរដោយព្យុះ និងទឹកជំនន់នៅតំបន់ភាគកណ្តាល (ពីខេត្តហាទិញ ដល់ខេត្តឡឹដុង) ដោយធានាថា ប្រជាជនទាំងអស់ មានផ្ទះសម្រាប់អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៦។ អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ បានបញ្ជាក់ថា៖ “រហូតមកដល់ថ្ងៃនេះ យើងអាចអះអាងដោយការជឿជាក់ថា "យុទ្ធនាការក្វាងទ្រុង" ទោះបីជាគ្មានសំឡេងកាំភ្លើងក៏ដោយ ប៉ុន្តែដណ្តើមបាន "ជ័យជម្នះដ៏រហ័ស និងម៉ឺងម៉ាត់" មិនត្រឹមតែជា "ជ័យជម្នះ" ប៉ុណ្ណោះទេ ថែមទាំងជា "ជ័យជម្នះដ៏ត្រចេះត្រចង” ទៀតផង។ នេះមិនត្រឹមតែជាសេចក្តីរីករាយ និងសុភមង្គលរបស់គ្រួសារដែលបានបាត់បង់ ឬខូចខាតផ្ទះអំឡុងពេលគ្រោះមហន្តរាយធម្មជាតិថ្មីៗនេះ នៅតំបន់ភាគកណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏បានក្លាយជាសេចក្តីរីករាយរួមរបស់ប្រទេស និងប្រជាជាតិ នៅចំពោះមុខមហាសន្និបាតលើកទី ១៤ របស់បក្ស និងបុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦ ខាងមុខនេះទៀតផង”។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ នៅក្នុងសន្និសីទ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីបានស្នើថា ដើម្បីថែទាំឲ្យបានល្អថែមទៀតនូវជីវភាពរស់នៅប្រចំាថ្ងៃរបស់ប្រជាជននៅពេលខាងមុខ មូលដ្ឋាននានាត្រូវបង្ហើយការប្រគល់ផ្ទះជូនប្រជាជនមិនឱ្យលើសពីថ្ងៃទី ១៨ខែមករា។ រួមជាមួយនោះ ត្រូវជួយបង្កើតការងារសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសជួយប្រជាជនក្នុងការស្តារផលិតកម្ម និងអាជីវកម្មឡើងវិញ។ ធានាយ៉ាងដាច់ខាតថា គ្មាននរណាម្នាក់ត្រូវ “ខ្វះអាហារ សម្លៀកបំពាក់ ឬការយកចិត្តទុកដាក់” ជាពិសេសក្នុងអំឡុងពេលបុណ្យតេតប្រពៃណី ឆ្នាំ មមី អដ្ឋស័ក ២០២៦នេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


