ពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong។(រូបថត៖ VOV) |
នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្នុងទំនាក់ទំនងទ្វេភាគី; ព្រមទាំងបានឯកភាពលើវិធានការ “ខ្លាំងក្លានិងទាន់ ពេលវេលា” ដើម្បីបង្កើនទំនុកចិត្តផ្នែកនយោបាយ និងបង្កើតរបកគំហើញថ្មីសម្រាប់ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យជាន់ ខ្ពស់ និងគ្រប់ជាន់ថ្នាក់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយ ប្រសិទ្ធភាព; ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខបន្ថែមទៀត។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong។ (រូបថត៖ VOV) |
បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះមានលិខិតបញ្ជាក់សុឆន្ទៈ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការកសាងកម្មវិធីសកម្មភាពដើម្បីអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចព្រមព្រៀងក្នុងវិស័យពាណិជ្ជកម្មវាយោអគ្គីសនី ការទូទាត់ឆ្លងដែនដោយប្រើប្រាស់លេខកូដ QR ការអភិវឌ្ឍឌីជីថលនិងនវានុវត្តន៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនផងដែរ៕


