ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ Lai Hoa/VOV)

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងថា កាលពីឆ្នាំមុន រដ្ឋាភិបាលបានកសាងច្បាប់ និងសេចក្តីសម្រេចចិត្តចំនួន ៩៩ សម្រាប់ដាក់ជូនរដ្ឋសភាដើម្បីអនុម័ត; តម្លាភាពក្នុងការកសាងច្បាប់ត្រូវបានលើកកំពស់ តាមរយៈការបង្កើនការពិគ្រោះយោបល់ ប្រជាជន បង្កើនការក្រេបយកមតិយោបល់ពីសហគ្រាស អ្នកវិទ្យាសាស្ត្រ និងអ្នកតាក់តែងច្បាប់... ក្នុងរយៈពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យសមាជិករដ្ឋាភិបាល និងថ្នាក់ដឹកនាំមូលដ្ឋានផ្តោតលើការដឹកនាំការអនុវត្តភារកិច្ចនានាទាក់ទងនឹងការសុក្រិតស្ថាប័ន និងច្បាប់ ដោយកំណត់ថាស្ថាប័នគឺជាគោលដៅ ជាកម្លាំងចលករ និងជាធនធានសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ថ្លែងមតិដឹកនាំកិច្ចប្រជុំ។ (រូបថត៖ Lai Hoa/VOV)

“ការទម្លុះទម្លាយក្នុងស្ថាប័នត្រូវតែផ្លាស់ប្តូរពី «ចំណុចកកស្ទះនៃចំណុចកកស្ទះ» ទៅជាគុណសម្បត្តិប្រកួតប្រជែងជាតិ។ ត្រូវតែផ្លាស់ប្តូរស្ថានភាពក្នុងការកៀរគរធនធានពីប្រជាជន សហគ្រាស និងសង្គមដើម្បីបម្រើគោលដៅកំណើនពីរខ្ទង់។ ផ្លាស់ប្ដូរផ្នត់គំនិតក្នុងការកសាង ពីការផ្ដោតលើការគ្រប់គ្រង ទៅជាការស្ថាបនានិងការបម្រើ។ ស្មារតីគឺ ត្រូវធ្វើវិមជ្ឈការ និង ផ្ទេរអំណាចឲ្យបានអតិបរមា ដោយប្រគល់ភារកិច្ចឲ្យអ្នកដែលអាចធ្វើបានល្អបំផុត”៕