លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងតំបន់ទីក្រុងចម្រុះចំនួនពីរ នៅ Phu Quoc។ (រូបថត៖ VOV)

ចុះត្រួតពិនិត្យ ណែនាំ និងប្រគល់អំណោយដើម្បីលើកទឹកចិត្តដល់អង្គភាពនានាដែលកំពុងធ្វើការនៅក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិ Phu Quoc លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យអ្នកម៉ៅការពន្លឿនវឌ្ឍនភាពនៃការអនុវត្តគម្រោង ប៉ុន្តែត្រូវធានានូវស្តង់ដារខាងបច្ចេកទេស សោភ័ណភាព គុណភាព សុវត្ថិភាព និងអនាម័យបរិស្ថាន។

នាព្រឹកនេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចូលរួមពិធីបើកការដ្ឋានសាង
សង់គម្រោងតំបន់ទីក្រុងចម្រុះចំនួនពីរ នៅ Phu Quoc។ គម្រោងទាំងពីរនេះនឹងបំពេញបន្ថែមបន្ទប់សណ្ឋាគារ ប្រមាណ ១២.០០០ បន្ទប់ អាផាតមិនសេវាកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក៏ដូចជាទេសភាពលំដាប់អន្តរជាតិ ដើម្បីបម្រើព្រឹត្តិការណ៍ការទូតជាន់ខ្ពស់ APEC ឆ្នាំ ២០២៧ ព្រមទាំងរួមចំណែកបង្កើតមុខមាត់តំបន់ទីក្រុងថ្មីសម្រាប់តំបន់ពិសេស Phu Quoc។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើថា៖

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅពិធី។ (រូបថត៖ VOV)

"តំបន់ពិសេស Phu Quoc ត្រូវអនុវត្តន៍តាមទិសដៅបៃតង ឌីជីថល ពង្រីកសក្តានុពលនិងគុណសម្បត្តិ ឆ្លាតវៃ គ្រប់គ្រងនិងសម្របសម្រួលផលប្រយោជន៍របស់ប្រជាជនប្រកបដោយភាពសុខដុមរមនា។ ទន្ទឹមនឹងនោះ គឺ "៤ មិន" រួមមាន៖ មិនខ្ជះខ្ជាយមួយថ្ងៃ មិនពន្យារពេលមួយសប្តាហ៍ មិនខកខានឱកាសមួយខែ និងមិនអសកម្មមួយឆ្នាំ។ "៣ មាន" គឺ៖ មានការចូលរួមពីរដ្ឋ មានការចូលរួមពីសហគ្រាស និងមានការចូលរួមពីប្រជាជន”៕