ទិដ្ឋភាពនៅជំនួបសន្ទនា។ (រូបថត៖ VOV) |
ក្នុងជំនួបនេះ លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្តអភិវឌ្ឍន៍យ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពលើវិស័យជាច្រើន។ ទាក់ទងនឹងទិសដៅសហប្រតិបត្តិការនាពេលខាងមុខ លោកប្រធានរដ្ឋបានឲ្យដឹងថា ភាគីទាំងពីរបន្តកំណត់ការតភ្ជាប់យុទ្ធសាស្ត្រក្នុងទំនាក់ទំនងនយោបាយ គឺជាសសរស្តម្ភ ដោយដើរតួនាទីតំរង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីទាំងមូល។ ក្នុងពេលជាមួយគ្នានោះ ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ រួមចំណែកដល់ការរក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងប្រទេសនីមួយៗ; សម្របសម្រួលពន្លឿនវឌ្ឍនភាពនៃគម្រោងសហប្រតិបត្តិការសំខាន់ៗ ដោះស្រាយការលំបាក និងឧបសគ្គ បង្កើតរបកគំហើញថ្មីៗក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លើសពីនេះ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពដើម្បីរំលឹកអនុស្សាវរីយ៍ ទិវាបុណ្យសំខាន់ៗនៃប្រទេសទាំងពីរយ៉ាងជាក់ស្តែង មានប្រសិទ្ធភាព និងស៊ីជម្រៅ; បង្កើនការផ្លាស់ប្តូរជំហរលើបញ្ហាយុទ្ធសាស្ត្រ។ និងសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានា។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។ (រូបថត៖ VOV) |
រីឯខ្លួនវិញ លោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ក្នុងនាមជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បន្ទាប់ពីបក្សប្រជាជនបដិវត្តន៍ឡាវនិងបក្សកុម្មុយនិស្តវៀតណាម ទើបតែរៀបចំមហាសន្និបាតរបស់ខ្លួនប្រកបដោយជោគជ័យ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត បានសម្តែងជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសវៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗ និងធំធេងជាងមុន ដោយបោះជំហានយ៉ាងរឹងមាំឈានចូលយុគសម័យថ្មីរបស់ប្រទេសជាតិ និងអនុវត្តន៍ដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


