ទិដ្ឋភាពនៅពិធីបើកការដ្ឋានសាងសង់។ (រូបថត៖ VOV) |
ថ្លែងនៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ការវិនិយោគលើការសាងសង់សាលាអន្តេវាសិកអន្តរកម្រិត នៅ Pac Bo – Truong Ha គឺសំដៅកែលម្អលក្ខខណ្ឌសិក្សាសម្រាប់សិស្សនៅតំបន់ព្រំដែន បង្រួមគម្លាតរវាងបណ្ដាតំបន់ រួមចំណែកពង្រឹងការពារជាតិ សន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ព្រំដែននៃមាតុប្រទេស។ លោកអគ្គលេខាបក្ស តូ ឡឹម បានឲ្យដឹងថា នាពេលខាងមុខ នឹងបើកការដ្ឋានសាងសង់ដោយព្រមៗគ្នា និងពន្លឿនដំណើរការសាងសង់សាលារៀនចំនួន ២៤៨ នៅក្នុងឃុំព្រំដែនគោកចំនួន ២៤៨ ក្នុងនោះដំណាក់កាលដំបូងគឺសាលាអន្តេវាសិកអន្តរកម្រិតចំនួន ១០០ នៅតាមឃុំព្រំដែននានា ដើម្បីផ្តល់នូវបរិយាកាសសិក្សាដ៏ល្អសម្រាប់កុមារជនជាតិភាគតិចនៅតំបន់ព្រំដែន។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងក្នុងពិធី។ |
“នេះគឺជាគោលនយោបាយដ៏ធំមួយ និងជាយុទ្ធនាការបន្ទាន់ ដែលតម្រូវឱ្យមានការចូលរួមយ៉ាងខ្លាំងក្លាពីគ្រប់កម្រិត វិស័យ និងមូលដ្ឋាន ដើម្បីធានាបាននូវវឌ្ឍនភាព គុណភាព ប្រសិទ្ធភាពជាក់ស្ដែង និងសុវត្ថិភាពនៃគម្រោងនីមួយៗ ដើម្បីឱ្យសាលារៀននីមួយៗត្រូវបានសាងសង់ឡើងប្រកបដោយចីរភាពពិតប្រាកដ។ ការសាងសង់សាលារៀនត្រូវតែភ្ជាប់ទៅនឹងការកសាងបរិយាកាសអប់រំទំនើប និងគ្រប់ជ្រុងជ្រោយ។ ក្រៅពីការបង្រៀនចំណេះដឹង គួរតែយកចិត្តទុកដាក់ពិសេសចំពោះការបង្រៀនពីសីលធម៌ ឧត្តមគតិ សេចក្ដីស្នេហាជាតិ និងវិន័យចំពោះសិស្សានុសិស្ស។ សាលារៀនមិនត្រឹមតែជាកន្លែងសម្រាប់បង្រៀន និងរៀនប៉ុណ្ណោះទេ ថែមទាំងក្លាយជាផ្ទះទីពីរដ៏កក់ក្តៅសម្រាប់កុមារទៀតផង។ ចាំបាច់ត្រូវធានាលក្ខខណ្ឌល្អបំផុតចំពោះការហូបចុក ការរស់នៅ អនាម័យ និងសុវត្ថិភាព អាហារ”។
នៅក្នុងពិធីបើកការដ្ឋាន លោកអគ្គលេខាបក្ស តូ ឡឹម បានប្រគល់អំណោយដល់តំណាងគ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ និងគ្រួសារដែលស្ថិតក្នុងស្ថានភាពលំបាកនៅក្នុងឃុំ Truong Ha៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


