អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក តូ ឡឹម និងអគ្គលេខាបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនលោក ស៊ី ជីនពីង។ (រូបថត៖ VOV) |
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាតម្រូវការសត្យា នុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយកិច្ចការ បរទេសរួមរបស់វៀតណាម។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង និងគណៈប្រតិភូជាន់ខ្ពស់ចិន។ (រូបថត៖ VOV) |
ក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព ស្មោះស្ម័គ្រ និងស្មោះត្រង់ មេដឹកនាំទាំងពីរ បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីស្ថានភាពនៃបក្សនីមួយៗ ប្រទេសនីមួយៗ ទំនាក់ទំនង រវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្ត ទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេស ទាំងពីរនាពេលកន្លងមក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាច្រើនក្នុងទិសដៅ “ប្រសើរជាង ៦ យ៉ាង” ការផ្លាស់ប្តូរយុទ្ធសាស្ត្រជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់បានប្រព្រឹត្ត ទៅយ៉ាងជិតស្និទ្ធ កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនមានវឌ្ឍនភាពជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មសម្រេចបានកំណើនវិជ្ជមាន; មូលដ្ឋានគ្រឹះមិត្តភាពត្រូវបានពង្រឹងកាន់តែរឹងមាំ ជាមួយនឹងចំណុចភ្លឺជាច្រើនក្នុង កិច្ចសហប្រតិបត្តិការទេសចរណ៍ ការអប់រំ វប្បធម៌ និងការផ្លាស់ប្តូរថ្នាក់មូលដ្ឋាន; ភាគីទាំងពីរសហការយ៉ាងល្អនៅយន្តការពហុភាគី រក្សាការផ្លាស់ប្តូរលើបញ្ហានៅសេស សល់ក្នុងស្មារតីស្មោះស្ម័គ្រ និងបើកចំហ។
លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ (រូបថត៖ VOV) |
នាយប់ថ្ងៃដដែល អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីជប់លៀងយ៉ាងឱឡារិក ទទួល ស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីនពីង អញ្ជើញមកបំពេញដំណើរទស្សន កិច្ចផ្លូវរដ្ឋនៅវៀតណាមនោះ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា៖
“ក្នុងបរិយាកាសនៃទំនុកចិត្ត និងភាពស្មោះស្ម័គ្រ អគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង និងខ្ញុំបានជួបពិភាក្សាគ្នាប្រកបដោយជោគជ័យ និងសម្រេចបាននូវការយល់ ដឹងរួមសំខាន់ៗជាច្រើន អំពីទិសដៅ និងវិធានការធំៗ ដើម្បីជំរុញការអភិវឌ្ឍទំនាក់ ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរឱ្យកាន់តែជាក់ស្ដែង ឡើងដល់កម្ពស់ថ្មីមួយ ក្នុងយុគសម័យថ្មីនៃភាពរុងរឿង ការអភិវឌ្ឍ និងវិបុលភាពរបស់ប្រជាជាតិយើង ទាំងពីរ។ លទ្ធផលដ៏ល្អប្រសើរនេះ រួមជាមួយនឹងការយល់ដឹងរួមនៅក្នុងជំនួបធ្វើការ រវាងសមមិត្តអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង ជាមួយប្រធានរដ្ឋ លឿង គឿង នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានបំពេញបន្ថែម នូវកម្លាំងចលករថ្មី ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍន៍នៃប្រទេស នីមួយៗ បំពេញតាមការរំពឹងទុករបស់ប្រជាជននៃប្រទេសទាំងពីរ”។
រីឯខ្លួនវិញ លោក ស៊ី ជីនពីង អគ្គលេខាបក្ស ប្រធានរដ្ឋចិន បានសង្កត់ធ្ងន់ថា៖ “ដោយឈរលើចំណុចចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ចិនត្រៀមខ្លួនជាស្រេចរួម ជាមួយវៀតណាម មិនភ្លេចសេចក្ដីប្រាថ្នាមិត្តភាពដើម ហើយចែករំលែកបេសកកម្មក្នុង ការច្បាមជាប់គោលដៅទូទៅ “ប្រសើរឡើង ៦ យ៉ាង” ជំរុញការកសាងយ៉ាងរឹងមាំនូវ សហគមន៍ចែករំលែកអនាគតចិន-វៀតណាម និងរួមដៃគ្នាដើរតាមមាគ៌ាធ្វើទំនើបកម្ម សង្គមនិយម នាំមកនូវផលប្រយោជន៍បន្ថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកក្នុងការកសាង “សហគមន៍ចែករំលែកអនាគត” របស់មនុស្សជាតិ ផងដែរ”៕



