លោកអគ្គលេខាបក្ស តូ ឡឹម ថតរូបអនុស្សាវរីយ៍ជាមួយតំណាងអតីតយុទ្ធជន អតីតយុវជនស្ម័គ្រចិត្ត។ (រូបថត៖ VOV) |
“ប្រជាជនវៀតណាមជំនាន់សព្វថ្ងៃនេះ និងជំនាន់អនាគត នឹងចងចាំជារៀង រហូតនូវការលះបង់ដ៏ធំធេងរបស់អ្នកដែលបានពលីសាច់ស្រស់ឈាមស្រស់ និងអាយុ ជីវិតរបស់ខ្លួនដើម្បីការស្ថិតស្ថិរគងវង់និងការអភិវឌ្ឍរបស់ប្រជាជាតិ។ ខ្ញុំមានការរំភើប ចិត្តយ៉ាងក្រៃលែងដោយបានសម្ដែងនូវការដឹងគុណចំពោះការរួមវិភាគទានដ៏ធំធេង របស់ប្រជាជន កងកម្លាំងប្រដាប់អាវុធ និងសាក្សីប្រវត្តិសាស្ត្រដែលបានរួមចំណែកក្នុង បុព្វហេតុបដិវត្តន៍របស់បក្ស និងឯកភាពប្រទេសជាតិ”។
លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលចាត់ទុក ការងារ “តបស្នងសងគុណ” ជាភារកិច្ចមួយក្នុងចំណោមភារកិច្ចនយោបាយចម្បង ហើយប្រព័ន្ធគោលនយោបាយ ច្បាប់អនុគ្រោះសម្រាប់ជនមានគុណូបការៈត្រូវបាន កែលម្អដោយឥតឈប់ឈរផងដែរ។ គោលជំហរនិងគោលនយោបាយដូចជា៖ ប្រាក់ ឧបត្ថម្ភ ការធានារ៉ាប់រងសុខភាព ១០០% ការឧបត្ថម្ភលំនៅឋាន ការពិនិត្យ និង ព្យាបាលជំងឺដោយឥតគិតថ្លៃ កម្ចីអនុគ្រោះ ការបង្កើតការងារ និងការថែទាំកូនចៅ របស់ជនមានគុណូបការៈ សុទ្ធតែបង្ហាញពីទំនួលខុសត្រូវ និងសីលធម៌ដ៏ជ្រាលជ្រៅ របស់បក្ស និងរដ្ឋចំពោះប្រជាពលរដ្ឋដែលមានគុណូបការៈចំពោះប្រទេសជាតិ។ វៀតណាមបានដាក់ចេញគោលដៅថា ត្រឹមឆ្នាំ២០៣០ ១០០% នៃជនមានគុណូបការៈ និងក្រុមគ្រួសាររបស់ពួកគេនឹងមានកម្រិតជីវភាពជាមធ្យមឡើងទៅ ហើយនឹងទទួល បានការថែទាំគ្រប់ជ្រុងជ្រោយទាំងខាងសម្ភារៈនិងស្មារតី៕

