ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើរឱ្យគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនក្វាងនិញ ជ្រួតជ្រាបឲ្យបានស៊ីជម្រៅអំពីស្មារតីនៃមហាសន្និបាតលើកទី ១៤ និងអនុវត្តទិសដៅយុទ្ធសាស្ត្រសំខាន់ៗប្រកបដោយសមកាលកម្ម ក្នុងនោះ ត្រូវអនុវត្តកម្មវិធីសកម្មភាពភ្លាមៗ ដើម្បីជំរុញឲ្យខេត្តក្វាង និញអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការ (រូបថត៖ VOV)

“ខេត្តក្វាងនិញ ត្រូវបន្តបញ្ជាក់ពីតួនាទីជាអ្នកត្រួសត្រាយ ដោយស្នើនិងធ្វើសកម្មភាពយ៉ាងសកម្ម; អនុវត្តន៍យន្តការពិសេសលើដីធ្លី ហិរញ្ញវត្ថុ វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សេដ្ឋកិច្ចសមុទ្រ សេដ្ឋកិច្ចព្រំដែន និងសេដ្ឋកិច្ចទីក្រុង ដើម្បីពង្រីកលំហកំណើន និងបង្កើតរបកគំហើញ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងពី "ការគ្រប់គ្រង" ទៅជា "ការស្ថាបនានិងបម្រើ" ដោយប្រើប្រាស់ប្រសិទ្ធភាពនៃការបម្រើ និងគុណភាពអភិវឌ្ឍន៍ជារង្វស់; លើកកម្ពស់ការធ្វើឱ្យសាមញ្ញនៃនីតិវិធីរដ្ឋបាល ឌីជីថលូបនីយកម្ម តម្លាភាព និងអភិបាលកិច្ចដែលជំរុញដោយទិន្នន័យ ការវិភាគ និងការព្យាករណ៍។ ជ្រួតជ្រាបតាមស្មារតីនៃមហាសន្និបាតលើកទី ១៤ ខេត្តក្វាងនិញ ចាត់ទុកវិន័យក្នុងការអនុវត្ត និងការទទួលខុសត្រូវដែលភ្ជាប់ទៅនឹងលទ្ធផលជាតម្រូវការចាំបាច់”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្សតូ ឡឹម។

លោកអគ្គលេខាបក្សបានស្នើឱ្យមូលដ្ឋាន រៀបចំរចនាសម្ព័ន្ធឡើងវិញនូវលំហអភិវឌ្ឍន៍ ដោយរួមបញ្ចូលសមុទ្រ កោះ តំបន់ព្រំដែន តំបន់បេតិកភណ្ឌ និងតំបន់ទីក្រុងទៅជាប្រព័ន្ធអេកូឡូស៊ីពេញលេញមួយ; បន្តអនុវត្តដំណោះស្រាយដើម្បីបង្កើតភាពជឿនលឿនក្នុងកត្តាជំរុញកំណើន ដោយផ្តោតលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចសមុទ្រទំនើប ដោយផ្អែកលើមូលដ្ឋាននៃធនធានមនុស្សដែលមានគុណភាពខ្ពស់៕