នៅក្នុងសេចក្តីថ្លែងការណ៍រួម បណ្តាមេដឹកនាំបានជំរុញសហគមន៍អន្តរជាតិឱ្យចាត់វិធានការជាបន្ទាន់ដើម្បីបង្ខំអ៊ីស្រាអែលឱ្យកាត់បន្ថយការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាស្ទ្រីប ស្តារបទឈប់បាញ់ឡើងវិញ និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌បានចូលទៅក្នុងតំបន់ហ្គាហ្សា។
នៅខាងក្រៅកិច្ចប្រជុំកំពូលត្រីភាគី ប្រធានាធិបតីបារាំង ប្រធានាធិបតីអេហ្ស៊ីប និងស្តេចហ្ស៊កដានី បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីស្តារសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអនុវត្តដំណោះស្រាយរដ្ឋពីរចំពោះជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល។
ជាមួយគ្នានេះដែរ កាលពីយប់មិញ ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់បានធ្វើការតវ៉ាដោយអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែលឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ថ្មី និងការផ្លាស់ប្តូរចំណាប់ខ្មាំងជាមួយចលនាហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប៕
