នៅក្នុងសុន្ទរកថាមួយ នៅដើមអាណត្តិជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប របស់សាធារណរដ្ឋស៊ីប ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានសង្កត់ធ្ងន់លើការគាំទ្រនិងសាមគ្គីភាពយ៉ាងពេញទំហឹងពីប្រទេសសមាជិកចំនួន ២៧ ចំពោះប្រទេសដាណឺម៉ាក និងកោះ Greenland។ នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានប្រកាសថា បញ្ហាទាំងអស់ដែលទាក់ទងនឹងសន្តិសុខនៅប៉ូលខាងជើង ត្រូវការពិភាក្សានៅក្នុងក្របខ័ណ្ឌនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ហើយនោះជាអ្វីដែលបណ្តាប្រទេសសម្ព័ន្ធមិត្តកំពុងធ្វើ។
មុននេះ ប្រទេសអឺរ៉ុបជាច្រើនក៏បានចេញសេចក្តីថ្លែងការណ៍រួមគាំទ្រប្រទេសដាណឺម៉ាកលើបញ្ហា Greenland ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ ចក្រភពអង់គ្លេស និងដាណឺម៉ាកបានសង្កត់ធ្ងន់ថា Greenland ជាកម្មសិទ្ធិរបស់ប្រជាជនដាណឺម៉ាក ដូច្នេះហើយ មានតែប្រទេសដាណឺម៉ាក និង Greenland ប៉ុណ្ណោះដែលមានសិទ្ធិសម្រេចលើបញ្ហាទាក់ទងនឹងកោះនេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
