រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ឆ្លើយសំណួររបស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅសហព័ន្ធរុស្ស៊ី ។ រូបថត៖ Tam Hang/VNA

លោកមានជំនឿជាក់ថា លទ្ធផលនៃមហាសន្និបាតលើកទី ១៤ នឹងរួមចំណែកដល់ការកសាងផែនការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីក្នុងពេលខាងមុខ។

ក្នុងថ្ងៃដដែលនោះ គេហទំព័ររបស់បក្សកុម្មុយនីស្តសហព័ន្ធរុស្ស៊ី (kprf.ru) និងកាសែតអេឡិចត្រូនិច Rossiyskaya Gazeta (rg.ru) បានចុះផ្សាយអត្ថបទអំពីមហាសន្និបាតបក្សលើកទី ១៤ ដោយវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តផ្លាស់ប្តូរថ្មី ជាមួយនឹងគោលដៅយកប្រជាជនជាមូលដ្ឋាននៃការអភិវឌ្ឍក្នុងអាណត្តិខាងមុខ។

កាសែត Rossiyskaya Gazeta ក៏បានកត់សម្គាល់ថា ទិសដៅធំៗជាច្រើននៃមហាសន្និបាតលើកទី ១៤ គឺសំដៅទៅរកការលើកកម្ពស់គុណភាពធនធានមនុស្ស អភិវឌ្ឍន៍គ្រឹះស្ថានអប់រំនិងវប្បធម៌ និងលើកទឹកចិត្តដល់បុគ្គលដែលមានភាពសកម្ម និងច្នៃប្រឌិត៕