បូជាសពអ្នកជំងឺដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទីក្រុងញូវដេលីប្រទេសឥណ្ឌា។ (ប្រភព៖ AFP/ TTXVN) |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ២ ព្រឹក ថ្ងៃទី ២៥ ខែធ្នូ (ម៉ោងUTC) នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ១៩សរុបចំនួនជាង ២៧៩,៣លាននាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួនជាង ៥,៤លាននាក់។ សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល គឺជាប្រទេសចំនួន៣ ដែលមានចំនួនករណីឆ្លងជំងឺ និងស្លាប់ ច្រើនបំផុតនៅលើពីភពលោក។ បន្ទាប់មកក្នុងបញ្ជីប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរគឺបណ្តាប្រទេសនៅអឺរ៉ុប ក្នុងនោះអង់គ្លេសមានករណីឆ្លងកូវីដ១៩ចំនួនជាង ១១,៨លាននាក់ រុស្ស៊ីមានជាង ១០,៣លាននាក់ តួកគី ៩,២លាននាក់ បារាំង ៨,៩លាននាក់ និងអាល្លឺម៉ង់មានអ្នកជំងឺចំនួនជាង ៦,៩ លាននាក់។
នៅអាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ីបានកត់ត្រាករណីឆ្លងកូវីដ១៩ចំនួនជាង ៤,២លាននាក់ ដែលជាចំនួនច្រើនបំផុតនៅក្នុងតំបន់។ បន្ទាប់មកគឺហ្វីលីពីន ម៉ាឡេស៊ី និងថៃ សុទ្ធតែបានកត់ត្រាករណីឆ្លងជំងឺជាង ២,២ លាននាក់៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

