ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh បានអះអាងថា វៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង ជាពិសេសលើវិស័យដែលវៀតណាមផ្តល់អាទិភាពដូចជា៖ កសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ហិរញ្ញវត្ថុបៃតង ថាមពលបៃតង បច្ចេកវិទ្យាខ្ពស់។ លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍បានស្នើរឲ្យភាគីទាំងពីរ បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; ហើយសង្ឃឹមថា លុចសំបួ នឹងគាំទ្រគណៈកម្មការអឺរ៉ុប (EC) ក្នុងការដក "កាតលឿង" IUU លើការនាំចេញជមផលរបស់វៀតណាមក្នុងពេលឆាប់ៗនេះ។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក Nguyen Hoa Binh (ឆ្វេង) និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លុចសំបួ លោក Xavier Bettel។ រូបថត៖ VOV-Paris |
រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លុចសំបួ លោក Xavier Bettel បានសម្តែងនូវបំណងចង់បន្តជំរុញទំនាក់ទំនងទ្វេភាគី អភិវឌ្ឍន៍នាំទំនាក់ទំនងឡើងដល់កម្ពស់ថ្មី។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Xavier Bettel បានវាយតម្លៃខ្ពស់ចំពោះសេចក្តីសម្រេចចិត្តរបស់វៀតណាមក្នុងការសាងសង់ និងដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម; សង្ឃឹមថា ការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុនឹងទទួលបានជោគជ័យ ពង្រីកថែមទៀតនូវឱកាសសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី Bettel ក៏បានអះអាងពីការត្រៀមខ្លួនជាស្រេច បញ្ជូនអ្នកជំនាញនិងផ្តល់ជំនួយបណ្តុះបណ្តាលដល់វៀតណាម ដើម្បីអនុវត្តគម្រោងនេះ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យហិរញ្ញវត្ថុបៃតង និងថាមពលបៃតង។ល។
នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានជួបសន្ទនាជាមួយអនុប្រធានសភាលុចសំបួ លោក Fernand Etgen; រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលុចសំបួលោក Gilles Roth និងទៅទស្សនាផ្សារហ៊ុនលុចសំបួរ៕

