កំពុងផ្ទុកអំណោយបុណ្យតេតឡើងលើនាវា (រូបថត៖ Doan Manh Duong/TTXVN) |
មុននេះ នៅក្នុងពិធីជួបសំណេះសំណាលនារសៀលថ្ងៃទី១៥ ខែមករា បញ្ជាការដ្ឋានតំបន់លេខ ២ កងទ័ពជើងទឹក (ដែលមានមូលដ្ឋាននៅឃុំឡុងសឺន ទីក្រុងហូជីមិញ) បានប្រគល់ភារកិច្ចដល់គណៈប្រតិភូ។ នៅក្នុងជំនួបនេះ វរសេនីយ៍ឯក Do Hong Duyen អនុប្រធានស្នងការនយោបាយកងទ័ពជើងទឹកតំបន់លេខ ២ បានស្នើឱ្យគណៈប្រតិភូនាំយកនិងប្រគល់ជូនដោយផ្ទាល់ដល់យុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅលើផ្ទះរន្ទារ DK1 នាវាល្បាតនៅលើតំបន់ខ្ពង់រាបបាតសមុទ្រភាគខាងត្បូងនៃមាតុប្រទេស និងតំបន់ពិសេស កូនដាវ នូវសំបុត្រ និងអំណោយបុណ្យតេតជាច្រើន ដែលបង្កប់នូវសេចក្តីស្រឡាញ់របស់ប្រជាជនទូទាំងប្រទេស ពីដីគោក ចំពោះសមុទ្រ និងកោះឆ្ងាយៗ។ លើសពីនេះ គណៈប្រតិភូក៏ត្រូវបង្ហាញពីរូបភាពដ៏ពិតប្រាកដ និងរស់រវើកបំផុត នៃជីវភាពរស់នៅ ការលះបង់ដោយស្ងៀមស្ងាត់ និងស្មារតីប្តេជ្ញាចិត្តរបស់កងទ័ព និងប្រជាជនដោយប្តេជ្ញាការការពារអធិបតេយ្យភាពនៃសមុទ្រ និងកោះនានា ដល់ប្រជាជនទូទាំងប្រទេស៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

