ពិធីបើកការដ្ឋានសាងសង់ VSIP Thai Binh។ (រូបថត៖ VOV) |
"យើងខ្ញុំចង់បន្តពង្រីក VSIP នេះពីជំនាន់ទី ១ ដល់ជំនាន់ទី២។ ក្នុងជំនួបពិភាក្សា ការងារដ៏ជោគជ័យរវាងខ្ញុំ និងលោក Lawrence Wong នៅព្រឹកនេះ ភាគីទាំងពីរបាន ព្រមព្រៀងគ្នាលើកកម្រិតសួនឧស្សាហកម្ម VSIP នេះឡើងជំនាន់ទីពីរ ដោយរួម បញ្ចូលនូវអ្វីៗជាច្រើនទៀត។ ក្រៅពីវិស័យឧស្សាហកម្ម វាក៏រួមបញ្ចូលនូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ មជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្មទីក្រុងផងដែរ”។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បាននិយាយថា ភាគីទាំងពីរនឹងពិចារណាពីវិធីផ្សេងគ្នាក្នុងការកសាង និងអភិវឌ្ឍតំបន់ VSIP ឲ្យកាន់ តែឆ្លាតវៃ ជំរុញនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; សន្សំសម្ចៃការចំណាយ មាន ប្រសិទ្ធភាពជាងមុន; កាន់តែប្រសើរសម្រាប់បរិស្ថាន កាន់តែបៃតងជាមួយនឹង ប្រភពថាមពលកកើតឡើងវិញ និងអគ្គិសនីស្អាត៕

