នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើឲ្យក្រសួង ស្ថាប័ននានាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការរបស់មជ្ឈិម និងរដ្ឋាភិបាលដោយផ្អែកលើមុខងារ និងភារកិច្ចរបស់ខ្លួន; ផ្តល់យោបល់លើកសំណើរលើបញ្ហាហួសពីសមត្ថកិច្ច។ លោកនាយករដ្ឋមន្ត្រី បានស្នើដល់រដ្ឋមន្ត្រី និងប្រធានផ្នែកនានា តាមដានវឌ្ឍនភាព បញ្ជាណែនាំយ៉ាងដិតដល់ និងខិតខំបំពេញនូវសេចក្តីណែនាំសម្រាប់មូលដ្ឋានអនុវត្ត និងប្រតិបត្តិតាមគំរូអាជ្ញាធរថ្មី ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ តទៅ។ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ “ក្នុងអំឡុងពេលនៃការរៀបចំនេះ ធានាបាននូវវឌ្ឍនភាពត្រឹមត្រូវ និងអនុលោមតាមបទប្បញ្ញត្តិ ជាពិសេសការរៀបចំមណ្ឌលសុខភាពស្រុក ការរៀបចំឃុំ និងសង្កាត់ ដើម្បីធានាភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ជាពិសេសសិស្សានុសិស្សទៅសាលារៀន”៕