នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez (រូបភាព៖ ក្រសួងការបរទេស)

នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sánchez គឺជានាយករដ្ឋមន្ត្រីអេស្ប៉ាញដំបូងគេដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៧៧។ នេះក៏ជាលើកទីមួយដែរដែលថ្នាក់ដឹកនាំជាន់ខ្ពស់អេស្ប៉ាញបានមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់តាំងពីដំណើរទស្សនកិច្ចរបស់ស្តេច Juan Carlos និងម្ចាស់ក្សត្រី Sofia ក្នុងឆ្នាំ ២០០៦។ ដំណើរទស្សនកិច្ចវៀតណាមរបស់នាយករដ្ឋមន្ត្រី លោក Pedro Sánchez បានប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរទើបបានអបអរសាទរខួបលើកទី ១៥ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០២៤ និងកំពុងនៅចំពោះមុខ ខួបលើកទី ៥០នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៧ (១៩៧៧-២០២៧)៕