នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ (ឆ្វេង) អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong។ (រូបថត៖ VNA) |
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពរក្សាគោលជំហររួមរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើបញ្ហាសមុទ្រខាងកើត; សង្កត់ធ្ងន់លើសារៈសំខាន់ នៃសេរីភាព សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍; ធានាការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); បង្កើតបរិយាកាសអំណោយផល និងខិតខំកសាងក្រម ប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាងជាក់ស្ដែងនិងមានប្រសិទ្ធភាព ស្របតាម ច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរវៀតណាម និងសិង្ហបុរីបានធ្វើ ជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានលិខិតបញ្ជាក់សុឆន្ទៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងការកសាងកម្មវិធីសកម្មភាពដាក់ពង្រាយទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចព្រមព្រៀងក្នុងវិស័យ ពាណិជ្ជកម្មវាយោអគ្គីសនី ការទូទាត់ឆ្លងដែនដោយប្រើប្រាស់លេខកូដ QR ការអភិវឌ្ឍឌីជីថល និងនវានុវត្តន៍ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ល៕

