នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
កិច្ចប្រជុំនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម កាលពីថ្ងៃទី ៤ មេសា បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកដែលក្នុងនោះបានបង្ហាញសារថា វៀតណាមត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយសហរដ្ឋអាមេរិកដើម្បីនាំអត្រាពន្ធនាំចូលមកត្រឹម ០% សម្រាប់ទំនិញដែលនាំចូលពីសហរដ្ឋអាមេរិក ព្រមទាំងស្នើឱ្យសហរដ្ឋអាមេរិកអនុវត្តន៍ពន្ធស្រដៀងគ្នាលើទំនិញដែលនាំចូលពីប្រទេសវៀតណាមផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការផ្តោតសំខាន់លើការត្រៀមរៀបចំបញ្ជីរាយនាមមុខទំនិញដែលត្រូវចរចាដើម្បីនាំអត្រាពន្ធមកត្រឹមសូន្យ។
“ស្មារតីទូទៅគឺត្រៀមខ្លួនជាស្រេចចរចាជាមួយសហរដ្ឋអាមេរិកដើម្បីនាំអត្រាពន្ធមកត្រឹមសូន្យលើទំនិញនាំចូលពីសហរដ្ឋអាមេរិក។ វៀតណាមក៏បានស្នើឲ្យអាមេរិកអនុវត្តន៍អត្រាពន្ធដូចគ្នាដែរ។ នេះគឺជាសារដ៏ធំបំផុត។ ទីពីរគឺបញ្ជីទំនិញដែលសម្រេចដោយរដ្ឋាភិបាលផងដែរ។ នេះគឺជាអ្វីដែលយើងត្រូវធ្វើ ដើម្បីឲ្យឧបនាយករដ្ឋមន្ត្រី Ho Duc Phoc ទៅជួបចរចា។ ឧបនាយករដ្ឋមន្ត្រី Ho Duc Phoc ទទួលបន្ទុកធ្វើការសម្រេចចិត្តនៅតុចរចាតាមបាវចនា៖ “ប្រកាន់ខ្ជាប់នូវគោលជំហរ ឆ្លើយតបដោយបត់បែនតាមកាលៈទេសៈ”។
នាយប់ថ្ងៃទី ៥ មេសា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Duc Phoc នឹងបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក៕

