ឯកអគ្គរដ្ឋទូត វូ ទ្រុង មី ផ្តល់ព័ត៌មានស្តីពីមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ រូបថត៖ Quang Trung/VOV-Washington

លោក វូ ទ្រុង មី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសវេណេស៊ុយអេឡា បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលមានអត្ថន័យសម្រេចចិត្តចំពោះទិសដៅអភិវឌ្ឍន៍របស់ប្រទេសក្នុងសម័យកាលថ្មី។ ទាក់ទងទៅលើគោលនយោបាយការបរទេសដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីព្រាងឯកសាររបស់មហាសន្និបាត ឯកអគ្គរដ្ឋ ទូតលោក វូ ទ្រុង មី បានបញ្ជាក់ថា នេះជាការរួមបញ្ចូលដ៏សុខដុមរមនារវាងមរតក និងការអភិវឌ្ឍ ដោយបន្តខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ដាក់ផលប្រយោជន៍ជាតិជាចម្បង ដោយប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ វៀតណាមនៅតែជាមិត្តភ័ក្តិ ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ ដែលត្រៀមខ្លួនចូលរួមចំណែកដោះស្រាយបញ្ហារួមក្នុងតំបន់ និងសកលលោក។

អ្នកសារព័ត៌មានវេណេស៊ុយអេឡាបានសម្តែងចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយជូនពរឱ្យមហាសន្និបាតទទួលបានជោគជ័យយ៉ាងត្រចះត្រចង; និងបង្ហាញទំនុកចិត្តថា មិត្តភាពប្រពៃណី និងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវេណេស៊ុយអេឡា និងវៀតណាមនឹងបន្តពង្រឹង និងអភិវឌ្ឍយ៉ាងខ្លាំងក្លា៕