ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋ លោក លឿង គឿងបានសង្កត់ធ្ងន់ថា ខួបលើកទី ៥០ នៃទិវារំដោះខេត្ត Binh Phuoc គឺជាឱកាសដើម្បីរំលឹកឡើងវិញនូវប្រវត្តិវីរៈភាព តបស្នងសង់គុណនិងលើកតម្កើងវីរៈយុទ្ធជនពលី ដែលបានពលីកម្មក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ។ តាមនោះ ដើម្បីប្រជាជនវៀតណាមគ្រប់ជំនាន់ទាំងជំនាន់បច្ចុប្បន្ន និងជំនាន់អនាកត នឹងយល់ដឹងកាន់តែស៊ីជម្រៅអំពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី កសាង និងការពារមាតុភូមិ។

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញប្រគល់គ្រឿងឥស្សរិយយសថ្នាក់ទី១ ដល់ខេត្ត Binh Phuoc (រូបថត៖ VOV)

លោកប្រធានរដ្ឋបានស្នើឱ្យខេត្ត Binh Phuoc បន្តពង្រីកយ៉ាងខ្លាំងក្លានូវប្រពៃណីវីរៈភាពរបស់ខ្លួន និងឈានចូលយុគសម័យថ្មីជាមួយប្រទេសទាំងមូល។ ប្រធានរដ្ឋ លោក លឿង គឿង បានប្រគល់គ្រឿងឥស្សិរយយសពលកម្មថ្នាក់ទី១ ដល់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជនខេត្ត Binh Phuoc ផងដែរ។

នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋ និងក្រុមការងារមជ្ឈិមបានអញ្ជើញទៅអុជធូបនៅរមណីយដ្ឋានប្រវត្តិសាស្ត្រជាតិ Phu Rieng Do ដែលជាកន្លែងបង្កើតសាខាបក្សកុម្មុយនិស្តឥណ្ឌូចិន នៅ Phu Rieng ចំណុះឃុំ Thuan Phu ស្រុក Dong Phu ខេត្ត Binh Phuoc៕