ពិធីបើកឆ្នាំទេសចរណ៍ Cat Ba ឆ្នាំ ២០២៥ និងការរត់ប្រណាំងម៉ារ៉ាតុង Cat Ba Amatina ឆ្នាំ២០២៥ បានប្រព្រឹត្តទៅកាលពីរសៀលម្សិលថ្ងៃទី ៣០ មីនា នៅប្រជុំកោះ Cat Ba ស្រុក Cat Hai ទីក្រុង Hai Phong។ (រូបថត៖ VOV) |
“គណៈកម្មការរៀបចំមានបំណងចង់ផ្សព្វផ្សាយសារអំពីការការពារ និងពង្រីក តម្លៃនៃបេតិកភណ្ឌធម្មជាតិពិភពលោកនៃប្រជុំកោះ Cat Ba ព្រមទាំងផ្សព្វផ្សាយសក្តា នុពលទេសចរណ៍ដ៏វិសេសវិសាលនៃតំបន់ទៅកាន់មិត្តភក្តិក្នុងស្រុក និងអន្តរជាតិ។ យើងខ្ញុំសង្ឃឹមថា អត្តពលិកម្នាក់ៗដែលចូលរួមក្នុងការរត់ប្រណាំងនឹងក្លាយជាឯកអគ្គ រដ្ឋទូត រួមចំណែកណែនាំភាពស្រស់ស្អាតរបស់ Cat Ba ទៅកាន់សហគមន៍ស្រឡាញ់ កីឡា និងទេសចរណ៍ជុំវិញពិភពលោក”។
ការរត់ប្រណាំងម៉ារ៉ាតុង "Cat Ba Amatina ឆ្នាំ ២០២៥” បានទាក់ទាញការ ចូលរួមពីអត្តពលិកក្នុងស្រុក និងបរទេសជាង ១៥០០ នាក់។ ក្នុងឱកាសនេះ ស្រុក Cat Hai ក៏រៀបចំសកម្មភាពដ៏គគ្រឹងគគ្រេងជាច្រើនផងដែរ៕

