ទីភ្នាក់ងារសារព័ត៌មាន Europa Press របស់អេស្ប៉ាញបានដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រី Pedro Sánchez ដោយសង្កត់ធ្ងន់ថា វៀតណាមមានតួនាទីកាន់តែខ្លាំងឡើងលើឆាកអន្តរជាតិ។ (រូបថត៖ TTXVN)
ចុះផ្សាយអំពីដំណើរទស្សនកិច្ចនេះ ទីភ្នាក់ងារសារព័ត៌មាន Europa Press របស់អេស្ប៉ាញបានដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រី Pedro Sánchez ដោយសង្កត់ធ្ងន់ថា វៀតណាមមានតួនាទីកាន់តែខ្លាំងឡើងលើឆាកអន្តរជាតិ។ ៥០ឆ្នាំក្រោយថ្ងៃរំដោះភាគ ខាងត្បូង និងឯកភាពប្រទេសជាតិ វៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ចខ្លាំងក្លា ប្រកបដោយស្ថិរភាព ជាមធ្យមប្រហែល ៦% ក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍ កន្លងមកនេះ។ បើតាមមេដឹកនាំអេស្ប៉ាញ នេះជាតួរលេខដ៏គួរឲ្យចាប់អារម្មណ៍។
យោងតាម Europa Press ផងដែរថា លោកនាយករដ្ឋមន្ត្រី Pedro Sánchez បានអះអាងថា អេស្ប៉ាញកំពុងកសាងយុទ្ធសាស្ត្រការទូតថ្មី ដើម្បីពង្រឹងទំនាក់ទំនង ជាមួយប្រទេសដ៏ស្វាហាប់ និងសំខាន់ដូចជាវៀតណាម។ ដំណើរទស្សនកិច្ចលើកនេះ សម្រេចបានលទ្ធផលជាក់ស្តែងនៅពេលភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើន ដែលនាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីមួយ។ គួរឲ្យកត់សំគាល់បំផុត គឺសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកំពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាចំណុចរបត់មួយនៃកិច្ចសហប្រតិបត្តិការរយៈពេល ៤៧ ឆ្នាំកន្លងមក៕