ប្រទេសអារ៉ាប់ និងឥស្លាមចំនួន ៨ ខាងលើរួមមាន៖ អេហ្ស៊ីប ទួរគី អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម (UAE) ហ្ស៊កដានី កាតា ប៉ាគីស្ថាន និងឥណ្ឌូនេស៊ី។ ទាំងនេះក៏ជាប្រទេសចំនួន ៨ ដែលបានចេញសេចក្តីថ្លែងការណ៍រួមម្តងហើយម្តងទៀតលើបញ្ហាទាក់ទងនឹងជម្លោះហ្គាហ្សាក្នុងរយៈពេលថ្មីៗនេះ។ ក្នុងចំណោមប្រទេសទាំងនោះ អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម និងប៉ាគីស្ថានធ្លាប់បានប្រកាសដាច់ដោយឡែកពីគ្នា អំពីការសម្រេចចិត្តចូលរួមក្រុមប្រឹក្សាសន្តិភាពហ្គាហ្សាតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

នាថ្ងៃដដែលនោះ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រកាសថា លោកនាយករដ្ឋមន្ត្រី Netanyahu បានទទួលយកការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក ឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា ដោយគូសសញ្ញាការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងវិធីសាស្រ្តអភិក្រមរបស់អ៊ីស្រាអែលចំពោះបញ្ហានេះ។ មុននោះ បន្ទាប់ពីរដ្ឋបាលសហរដ្ឋអាមេរិកបានប្រកាសពីសមាសភាពក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាសន្តិភាពហ្គាហ្សានៅថ្ងៃទី ១៦ ខែមករា ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញសេចក្តីប្រកាសមួយដោយសម្តែងការមិនពេញចិត្ត ដោយចាត់ទុកថា នេះជាជំហានដើរផ្ទុយនឹងគោលនយោបាយអ៊ីស្រាអែល។

ក្រុមប្រឹក្សាសន្តិភាពហ្គាហ្សាត្រូវបានលោក ដូណាល់ ត្រាំ បង្កើតឡើង និងដឹកនាំដោយផ្ទាល់ សំដៅអនុវត្តន៍ដំណាក់កាលបន្ទាប់នៃផែនការសន្តិភាពហ្គាហ្សា ២០ ចំណុចដែលលោក ដូណាល ត្រាំ បានប្រកាសនៅចុងខែកញ្ញា ឆ្នាំ ២០២៥៕