លោក Peskov បានសង្កត់ធ្ងន់ថា ទោះបីជាប្រធានាធិបតីរុស្ស៊ីលោក ពូទីន យល់ស្របនឹងគំនិតនៃបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានក៏ដោយ ប៉ុន្តែប្រការសំខាន់គឺត្រូវធានាផលប្រយោជន៍របស់រុស្ស៊ី និងបំភ្លឺច្បាស់រាល់បញ្ហាដែលលោកបានលើកឡើងម្តងហើយម្តងទៀត។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (រូបថត៖ france24.com/TTXVN)

ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី INTERFAX បានរាយការណ៍កាលពីម្សិលមិញថា សហភាពអឺរ៉ុប (EU) បានបង្ហាញពីបំណងរបស់ខ្លួនក្នុងការបន្តការចរចាលើកិច្ចព្រមព្រៀងឈប់បាញ់នៅអ៊ុយក្រែន ប៉ុន្តែបានអះអាងថា ខ្លួននឹងបន្តផ្តល់អាវុធដល់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស លោក Josep Borrell អ្នកនាំពាក្យរបស់លោកស្រី Anitta Hipper បានសង្កត់ធ្ងន់ថា គោលដៅនៃការចរចាបទឈប់បាញ់គឺដើម្បីសម្រេចបាន អ៊ុយក្រែនមួយកាន់តែរឹងមាំ និងធានាបាននូវសន្តិភាពត្រឹមត្រូវ និរន្តរភាព និងគួរឱ្យជឿជាក់។ បច្ចុប្បន្ន អាទិភាពកំពូលរបស់សហភាពអឺរ៉ុប គឺឆ្លើយតបទៅនឹងសំណើបន្ទាន់របស់អ៊ុយក្រែនអំពីការផ្តល់គ្រាប់កាំភ្លើងធំចំនួន ២ លានគ្រាប់៕