សារនេះត្រូវបានមេដឹកនាំ រុស្ស៊ីនាំចេញក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសស៊ីរីដើម្បីលើកកម្ពស់ដំណើរការអន្តរកាលដ៏ទូលំទូលាយ និងរួមបញ្ចូល ជាមួយការគាំទ្រពីសហគមន៍អន្តរជាតិ ក្នុងគោលបំណងនាំមកនូវការស្តារសេដ្ឋកិច្ច ក៏ដូចជាស្ថិរភាពប្រទេសបន្ទាប់ពីជម្លោះរយៈពេល ១៤ ឆ្នាំ និងការដួលរលំនៃរបបប្រធានាធិបតី Bashar al-Assad កាលពីថ្ងៃទី ៨ ខែធ្នូឆ្នាំមុន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រធានាធិបតីលោក Putin ក៏បានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយស៊ីរីលើគ្រប់វិស័យ ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅពង្រឹងមិត្តភាពជាប្រពៃណីរវាងរុស្ស៊ីនិងស៊ីរី៕