ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា សម្រាប់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺត្រូវតែប្រយ័ត្នប្រយែង ប៉ុន្តែក៏ត្រូវមានលក្ខណៈសត្យានុម័ត ប្រជាធិបតេយ្យ វិទ្យាសាស្ត្រ ប្រសិទ្ធភាព ព្រមទាំង ក៏ទាមទារនូវដំណើរការ និងនីតិវិធីដ៏តឹងរឹង ធានាបាននូវគុណភាពដោយឈរ លើមូលដ្ឋាននៃការផ្លាស់ប្ដូរថ្មីនូវការត្រិះរិះ។ ទាក់ទងនឹងយន្តការនេះ គឺត្រូវធានាឱ្យ មានការចូលរួមពីអ្នកជំនាញ អ្នកវិទ្យាសាស្ត្រគ្រប់គ្រង និងពិគ្រោះយោបល់ជាមួយ ប្រជាជន។ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា៖
"លក្ខណៈ និងខ្លឹមសារនៃកិច្ចប្រជុំមានសារៈសំខាន់ណាស់ បន្ទុកការងារមានទំហំធំ ទាក់ទងទៅនឹងការទទួលខុសត្រូវរបស់ភ្នាក់ងារ និងអង្គការជាច្រើន ដែលពាក់ព័ន្ធជាមួយនឹងគោលជំហរអំពីការបង្រួម និងរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំនៃប្រព័ន្ធនយោបាយ"៕

