ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានអញ្ជើញជួបជាមួយអគ្គលេខាធិការ IPU លោក Martin Chungong។ (រូបថត៖ VOV) |
ប្រធាន IPU លោកស្រី Tulia Ackson បានសម្តែងការចាប់អារម្មណ៍ចំពោះ សមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាម រួមទាំងការធានានូវយុត្តិធម៌សង្គម និងសុខុមាល ភាពសង្គមសម្រាប់ប្រជាជន ជាពិសេសការសម្រេចចិត្តលើកលែងថ្លៃសិក្សាទាំងអស់ សម្រាប់សិស្សចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យនៅតាមសាលាសាធារណៈទូទាំងប្រទេស។ លោកស្រី Tulia Ackson បាននិយាយថា ក្នុងនាមជាជនជាតិតង់ហ្សានីម្នាក់ លោកស្រីសង្ឃឹមថា រដ្ឋសភាតង់ហ្សានី និងរដ្ឋសភាវៀតណាមនឹងពង្រឹងកិច្ចសហប្រតិ បត្តិការនាពេលខាងមុខ ជំរុញការជួបប្រាស្រ័យ និងការផ្លាស់ប្តូរគណៈប្រតិភូរវាង ស្ថាប័នជំនាញនៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ រវាងសមាជិកសភា ក៏ដូចជាចែករំលែក បទពិសោធន៍ផ្នែកនីតិប្បញ្ញត្តិរវាងប្រទេសទាំងពីរផងដែរ។
ក្នុងពេលជាមួយគ្នានោះ អគ្គលេខាធិការ IPU លោក Martin Chungong បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់រដ្ឋសភាវៀតណាមសម្រាប់ IPU ជាពិសេសការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត IPU លើកទី ១៣២ ក្នុងឆ្នាំ ២០១៥ ជាមួយនឹងសេចក្តីថ្លែងការណ៍ទីក្រុងហាណូយជាប្រវត្តិសាស្ត្រ ដោយជួយ IPU ក្លាយជាអង្គការអន្តរជាតិដំបូងគេដែលលើកឡើងអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អគ្គលេខាធិការ IPU បានអះអាងបន្តគាំទ្រ និងជួយរដ្ឋសភាវៀតណាមក្នុងការ កសាងសមត្ថភាពការទូតសភា ពហុភាគី និងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុង ការងារនីតិបញ្ញត្តិផងដែរ៕

