ប្រធានរដ្ឋវៀតណាម លោក លឿង គឿងនិងលោកជំទាវភរិយាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋ Burundi Évariste Ndayishimiye និងលោកជំទាវភរិយាក្នុងពិធីទទួលបដិសណ្ឋារកិច្ច (រូបថត៖ VOV)

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ លឿង គឿង និងលោកប្រធានាធិបតី Évariste Ndayishimiye អញ្ជើញមានជំនួបចង្អៀតមួយ ហើយបន្ទាប់មកដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សា វាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លង មក និងស្នើទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីក្នុងការចុះហត្ថលេខា លើឯកសារសហប្រតិបត្តិការផង ដែរ។

ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Évariste Ndayishimiye បានធ្វើឡើងចំពេលដែលប្រទេសទាំងពីរឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៦ មេសា ១៩៧៥-១៦ មេសា ២០២៥) ចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្ហាញពីបំណងប្រាថ្នាចង់ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕