លោកប្រធានរដ្ឋ លឿង គឿង និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងមូលដ្ឋានបានគោរពអុជធូប រំលឹកគុណបំណាច់របស់ស្តេច Hung។ (រូបថត៖ VOV) |
នៅឯវិមាន Kinh Thien លោកប្រធានរដ្ឋ លឿង គឿង និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងមូលដ្ឋានបានគោរពអុជធូប ថ្វាយផ្កា និងគ្រឿងដង្វាយ ដើម្បីរំលឹកគុណបំណាច់ របស់ស្តេច Hung ដែលបានកសាងប្រទេសជាតិ បុព្វបុរសដែលបានការពារមាតុភូមិ ព្រមទាំងគោរពជម្រាបជូនបុព្វបុរសអំពីសមិទ្ធិផលអភិវឌ្ឍន៍ដ៏ធំធេងដែលប្រទេសជាតិសម្រេចបានក្នុងឆ្នាំកន្លងទៅផងដែរ។ បន្ទាប់មក លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូ បានដាក់កម្រងផ្កា និងអុជធូបនៅវិហារស្ដេច Hung; ថ្វាយផ្កានៅឯចម្លាក់លៀនលោកប្រធានហូជីមិញ សំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជននៅវិហារ Gieng។
ពិធីសែនខួបស្តេច Hung និងសប្តាហ៍វប្បធម៌-ទេសចរណ៍នៅទឹកដីដូនតា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែមីនាដល់ថ្ងៃទី ៧ ខែមេសា នៅឯកេរ្តិ៍ ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung ទីក្រុង Viet Tri និងស្រុក ទីប្រជុំជនក្នុង ខេត្ត Phu Tho ជាមួយនឹងសកម្មភាព និងព្រឹត្តិការណ៍ដ៏វិសេសវិសាលជាច្រើន។ ក្នុងប៉ុន្មានថ្ងៃនៃពិធីសែនខួបស្តេច Hung ប្រជាជនរាប់ម៉ឺននាក់មកពីទូទាំងប្រទេស និងជនរួមជាតិវៀតណាមនៅឯបរទេសបានមកអុជធូបនៅកេរ្តិ៍ដំណែលប្រាវិហារស្ដេច Hung៕

