លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
បញ្ជីឈ្មោះគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៤ ដែលបានប្រកាសនៅ យប់នថ្ងៃទី ២២ ខែមករានេះ រួមមានសមាជិកចំនួន ២០០ នាក់ ដែលក្នុងនោះ ចំនួន ១៨០នាក់ជាសមាជិកពេញសិទ្ធិ និងចំនួន ២០នាក់ ជាសមាជិកបម្រុង។ ចំនួនសមាជិកមជ្ឈិមបក្សនៅដដែល ដូចមហាសន្និបាតបក្សលើកទី១៣។
ក្នុងចំណោមសមាជិកពេញសិទ្ធិជាប់ឆ្នោតចំនួន ១៨០នាក់លើកនេះ ខាងស្ថាប័នមជ្ឈិមមានប្រតិភូចំនួន ១២៣ នាក់; ខាងមូលដ្ឋានមានប្រតិភូចំនួន ៥៧នាក់។
ក្នុងចំណោមប្រតិភូស្ថាប័នមជ្ឈិមដែលជាប់ឆ្នោត មានអគ្គលេខាគណៈ កម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម; សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក ត្រឹន គឹម ទូ; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន; ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម លោក ឡេ មិញ ហឹង; ប្រធានគណៈកម្មាធិការត្រួតពិនិត្តមជ្ឈិម លោក ត្រឹន សី ថាញ់; ឧបនាយករដ្ឋមន្ត្រី លោកស្រី ហ្វាម ធី ថាញ់ ត្រា; រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក ផាន់ វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងនគរបាល លោក លឿង តាម ក្វាង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី ដាវ ហុង ឡាន រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល លោក ង្វៀន គីម សឺន អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក ដូ ទៀន ស៊ី...។
នៅព្រឹកស្អែក ថ្ងៃទី ២៣ ខែមករា គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាមនឹងដំណើរការកិច្ចប្រជុំលើកដំបូង ដើម្បីបោះឆ្នោតជ្រើសរើសការិយាល័យនយោបាយ លេខាធិការដ្ឋាន គណៈ កម្មាធិការត្រួតពិនិត្យមជ្ឈិម និងប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

