លោក Vu Tien Loc ប្រធាន VCCI ថ្លែងមតិនៅវេទិកា


តាម លោក Vu Tien Loc ប្រធាន VCCI ថា ក្នុងកាលៈទេសៈបដិវត្តន៍ឧស្សាហកម្ម ៤.០នោះ សហគ្រាសនិយាយរួមនិងសហគ្រាសដឹកនាំដោយនារីនិយាយដោយ ឡែកមានឱកាសជាច្រើនដើម្បីឆ្លៀតយកឧត្តមភាពនៃបច្ចេកវិទ្យាឌីជីថល និង ពាណិជ្ជកម្មអេឡិចត្រូនិក។ ប៉ុន្តែដើម្បីធ្វើបានប្រការនោះ អាជីវករជានារីចាំបាច់ ត្រូវសិក្សារៀនសូត្របន្ថែមចំណេះដឹង លើកកំពស់ជំនាញវិជ្ជាជីវៈដើម្បីអាចឆ្លើយ តបនឹងការផ្លាស់ប្ដូរនៃទីផ្សារនិងតម្រូវការរបស់អតិថិជន។ លោក Vu Tien Loc បានសង្កត់ធ្ងន់ថា៖

“ធនាគារពិភពលោកបានអះអាងថា នារីជាអ្នកជួយសង្គ្រោះនៃខឿនសេដ្ឋ កិច្ចសកល ដូច្នេះបានជាអាចនិយាយបានថា បដិវត្តន៍៤.០ជាបដិវត្តន៍របស់នារី។ រួមជាមួយគ្នានោះគឺបដិវត្តន៍រំដោះនារី ហើយបង្កើតឡើងសមភាពភេទក្នុង អាជីវកម្ម។ ខ្ញុំគិតថា នេះជាឱកាសធំសំរាប់នារីនិងសហគ្រាសធុនតូចនិងមធ្យម”៕