នាវាដឹកទំនិញរបស់ចិន នៅកំពង់ផែ Long Beach ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ (រូបថត៖ THX/TTXVN) |
មុននោះ កាលពីថ្ងៃទី៤ ខែមេសា ក្រុមប្រឹក្សារដ្ឋចិនបានប្រកាសថា ប្រទេសនេះ នឹងដាក់ពន្ធបន្ថែម ៣៤% លើទំនិញទាំងអស់ដែលនាំចូលពីអាមេរិក។ ជាការឆ្លើយតប លោកប្រធានាធិបតី ត្រាំ បានប្រកាសកាលពីថ្ងៃទី ៧ ខែមេសាថា លោកនឹងដំឡើង ពន្ធលើទំនិញនាំចូលពីប្រទេសចិនចំនួន ៥០% បន្ថែមទៀត ដែលចូលជាធរមានចាប់ ពីថ្ងៃទី ៩ ខែមេសា លុះត្រាតែទីក្រុងប៉េកាំងលុបចោលពន្ធសងសឹកត្រឹមថ្ងៃទី ៨ ខែ មេសា។
ក៏ទាក់ទងនឹងបញ្ហាពន្ធដារផងដែរ សហភាពអឺរ៉ុប (EU) គ្រោងនឹងដាក់ពន្ធរហូត ដល់ ២៥% លើទំនិញរបស់សហរដ្ឋអាមេរិក ដើម្បីសងសឹកចំពោះការដាក់ពន្ធលើលោ ហធាតុ។ បញ្ជីដែលបានស្នើឡើងរួមមាន សណ្តែកសៀង បសុបក្សី អង្ករ ពោតផ្អែម ផ្លែឈើ និងគ្រាប់ ឈើ ម៉ូតូ ប្លាស្ទិក វាយនភណ្ឌ គំនូរ គ្រឿងអគ្គិសនី គ្រឿងសម្អាង និងផលិតផលថែរក្សាសម្រស់ផ្សេងៗទៀត។
តាមផែនការ ប្រទេសជាសមាជិក សហភាពអឺរ៉ុបនឹងធ្វើការបោះឆ្នោតនៅថ្ងៃទី ៩ ខែមេសា។ ប្រសិនបើត្រូវបានអនុម័ត នោះ ការដាក់ពន្ធភាគច្រើនដែលបានស្នើឡើងខាងលើ នឹងចូលជាធរមាននៅពាក់ កណ្តាលខែឧសភា ខណៈដែលការដាក់ពន្ធខ្លះ នឹងចាប់ផ្តើមនៅខែធ្នូ៕

