តាមការគ្រោងទុក អាណិកជនវៀតណាមប្រមាណ ១០០០នាក់ នឹងចូលរួមកម្មវិធីនេះ ក្នុងនោះមានអាណិកជនវៀតណាមគំរូចំនួន ១០០នាក់ នឹងចូលរួមសកម្មភាពនយោបាយ វប្បធម៌និងសង្គមដ៏មានអត្ថន័យផ្សេងៗនៅទីក្រុងហាណូយ និងខេត្តនិញប៊ិញ។ ព័ត៌មាននេះ ត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមករា នៅទីក្រុងហាណូយ ដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកកិច្ចការជនវៀតណាមនៅឯបរទេស។
"និទាឃរដូវមាតុភូមិ" គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋ ចំពោះសហគមន៍ជនវៀតណាមនៅឯបរទេស ហើយក៏ជាឱកាសសម្រាប់ជនវៀតណាមនៅបរទេស វិលត្រឡប់មកវិញ ដើម្បីជួបជុំគ្នា និងភ្ជាប់ទំនាក់ទំនងជាមួយមាតុភូមិ និងប្រទេសជាតិ នៅក្នុងបរិយាកាសកក់ក្តៅនៃបុណ្យចូលឆ្នាំប្រពៃណី។
តាមផែនការ ចំណុចលេចធ្លោនៃកម្មវិធី “និទាឃរដូវនៅមាតុភូមិឆ្នាំ ២០២៦” គឺ អាណិកជនវៀតណាមគំរូប្រហែល ១០០ នាក់ចូលរួមក្នុងពិធីអុជធូប និងព្រលែងត្រីគល់រាំងនៅបឹង Hoan Kiem ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋ និងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋនៅថ្ងៃទី ៨ ខែកុម្ភៈ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
