ទិដ្ឋភាពនៃជំនួប។ រូបថត៖ VOV |
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត បានសម្តែងក្តីរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងដោយឥតឈប់ឈរ ឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី មេដឹកនាំទាំងពីរបានយល់ព្រមថា នាពេលខាងមុខ ភាគីទាំងពីរត្រូវបន្តជំរុញខ្លាំង និងប្រកបដោយប្រសិទ្ធិភាព ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយទៅជាសរស្តម្ភដ៏រឹងមាំ សមស្របទៅនឹងកម្រិតទំនុកចិត្តនយោបាយពិសេសរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរឆ្ពោះទៅរកការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៥-១០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។
នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទទួលជួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត ។ រូបថត៖ VOV |
ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទដែលស្ថានភាពអន្តរជាតិនិងតំបន់មានការវិវឌ្ឍដ៏ស្មុគស្មាញជាបន្តបន្ទាប់ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ តាមនោះ រួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


