អគ្គលេខាបក្ស លោកតូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង អញ្ជើញពិនិត្យកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម
អគ្គលេខាបក្ស លោក តូ ឡឹមនិងអគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីនពីង អញ្ជើញឈរនៅលើវេទិកាកិត្តិយស

នារសៀលថ្ងៃទី១៤ ខែមេសា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិក នៅវិមានប្រធានរដ្ឋ (នៃទីក្រុងហាណូយ) តាមទម្រង់បដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ ជូនប្រមុខរដ្ឋ។ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍។

អគ្គលេខាបក្ស លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង

នៅដើមនៃពិធីទទួលស្វាគមន៍ ក្បួនរុថយន្តដែលដឹកលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីនពីង បានចូលវិមានប្រធានរដ្ឋ ដោយមានការទទួលស្វាគមន៍ពីកុមារ និងប្រជាជនជាច្រើននៃរដ្ឋធានី។

កាំភ្លើងធំចំនួន ២១ ដើម ស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង (រូបថត៖ VOV)

ការធ្វើបដិសណ្ឋារកិច្ចជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ លោកស៊ី ជីនពីង ដោយការបាញ់កាំភ្លើងធំចំនួន២១ដើម ត្រូវបានបាញ់ឡើងពីបរមរាជវាំងថាំង ឡុង។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិក អគ្គលេខាបក្ស លោក តូ ឡឹម បានដំណើរការកិច្ចពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស៕