អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងមតិ (រូបថត៖ ថុង ញ៉ាត់/TTXVN) |
នៅក្នុងជំនួបនេះ បណ្តាឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មការទូត វៀតណាមនៅបរទេស បានចែករំលែកសេចក្តីរីករាយរបស់ប្រជាជនវៀត ណាមនៅបរទេសចំពោះលទ្ធផលជោគជ័យនៃមហាសន្និបាត លើកទី១៤ របស់បក្ស ដែលទើបបញ្ចប់ថ្មីៗនេះ ដោយបង្ហាញពីទំនុកចិត្តលើស្មារតី និងឋានៈថ្មីរបស់វៀតណាមនៅក្នុងយុគសម័យស្ទុះឈានទៅមុខ របស់ប្រទេសជាតិ។
ដោយស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មការទូតបនៅបរទេសដែលបានមកចូលរួមមហាសន្និបាត លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់លើទិសដៅសំខាន់ៗ ចែងក្នុងសេចក្តីសម្រេចដែលត្រូវបានមហាសន្និបាតលើកទី១៤ អនុម័ត។ លោកអគ្គលេខាបក្សបានបញ្ជាក់ថា សេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចការបរទេសមានសារៈសំខាន់ ដោយទាមទារឱ្យវិស័យការបរទេស បន្តច្នៃប្រឌិតសកម្មភាពរបស់ខ្លួន និងអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិនៅក្នុងយុគសម័យថ្មី។
អគ្គលេខាបក្ស លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងគណៈប្រតិភូ (រូបថត៖ ថុង ញ៉ាត់/TTXVN) |
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ឯកអគ្គរដ្ឋទូត និងប្រធានតំណាងបេសកកម្មការទូតនៅបរទេស ត្រូវបង្ហាញពីស្មារតីសកម្ម នៅក្នុងបរិបទនៃការប្រែប្រួល សកលដែលមិនអាចទាយទុកជាមុនបាន ជាពិសេសបង្កើនការព្យាករណ៍ និងកំណត់ប្រភពធនធានការទូត ដើម្បីធានាបាននូវស្វ័យភាពជាយុទ្ធសាស្ត្រ ខ្លួនទីពឹងខ្លួន ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិនិងប្រជាជាតិ ក៏ដូចជាការចូលរួមដោយការទទួលខុសត្រូវក្នុងបញ្ហាអន្តរជាតិ និងសកលលោក។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានស្នើឱ្យឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មការទូតនៅបរទេស បំពេញល្អការងារឧបត្ថម្ភ សហគមន៍ជនវៀតណាមនៅក្នុងប្រទេសរៀងៗខ្លួន បន្តសាមគ្គីភាព និង ផ្តោតលើការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋ និងអាជីវកម្មវៀតណាម ដោយទាញយកអត្ថប្រយោជន៍ និងអភិវឌ្ឍធនធានរបស់សហគមន៍ ជាពិសេសអ្នកបញ្ញវន្ត អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


