អគ្គលេខាលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ សុនសៃ ស៊ីផាន់ដន់ (រូបថត៖ ថុង ញ៉ាត់/TTXVN)

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពខ្ពស់ លើទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខក្នុងវិស័យផ្សេងៗ ដោយសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវធ្វើឱ្យកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សទាំងពីរ និងរដ្ឋាភិបាលទាំងពីរកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព។ ក្នុងពេលជាមួយគ្នានេះ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរក្នុងការវិនិយោគ និងធ្វើអាជីវកម្មរយៈពេលវែងនៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមក។ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលក្នុងការបង្កើតផែនការ និងរៀបចំពិធីអបអរសាទរសំខាន់ៗ ជាពិសេសខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៥០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនៅឆ្នាំ ២០២៧; បន្តបង្កើនការចែករំលែកព័ត៌មាន ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ តំបន់ និងយន្តការអនុតំបន់; ពង្រឹងសាមគ្គីភាព តួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរក្សាសំឡេងរួមរបស់អាស៊ានលើបញ្ហាតំបន់ជាយុទ្ធសាស្ត្រ។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបជាមួយប្រធានរដ្ឋសភាឡាវលោក សាយសំផន ភូមិវិហារ (រូបថត៖ ថុង ញ៉ាត់/TTXVN)

នារសៀលថ្ងៃទី ៥ ខែកុម្ភៈនេះ នៅទីក្រុងវៀងចន្ទន៍ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបជាមួយប្រធានរដ្ឋសភាឡាវ លោក សាយសំផន ភូមិវិហារ ។

ភាគីទាំងពីរបានឯកភាព បង្កើនការឃ្លាំមើលលើការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន រវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព; បន្តការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាប្រចាំ ដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃរដ្ឋសភាទាំងពីរ និងរវាងគណៈកម្មាធិការរដ្ឋសភា; បន្តពង្រីក និងកែលម្អប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ ការផ្លាស់ប្តូរប្រជាជន និងការផ្លាស់ប្តូរក្នុងស្រុក; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាសភាតំបន់ និងអន្តរជាតិ; បង្កើនការពិគ្រោះយោបល់ និងការសម្របសម្រួលគោលជំហរលើបញ្ហាអន្តរជាតិនិងតំបន់៕