ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង នៅអាកាសយានដ្ឋាន Noi Bai (រូបថត៖ VOV)

ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ដើម្បីទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ លោក ស៊ី ជីនពីង និងគណៈប្រតិភូជាន់ខ្ពស់ចិន។ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី៤ របស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង មកកាន់ប្រទេសវៀតណាម ក្នុងតួនាទីជាអគ្គលេខាបក្ស ប្រធានរដ្ឋចិន។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទដែលឆ្នាំ ២០២៥ ជាឆ្នាំពិសេស រំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៨ មករា ១៩៥០- ១៨ មករា ២០២៥)។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង គឺជាព្រឹត្តិការណ៍នយោបាយបរទេសដ៏សំខាន់របស់បក្សទាំងពីរ និងប្រទេសទាំងពីរ ដែលមានអត្ថន័យយុទ្ធសាស្ត្រ ជះឥទ្ធិពលយូរអង្វែងលើការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិន ក្នុងបរិបទនៃប្រទេសទាំងពីរឈានចូលយុគសម័យថ្មី យុគសម័យអភិវឌ្ឍន៍ថ្មី៕