នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងកងកម្លាំងដែលបំពេញបេសកកម្មជួយសង្គ្រោះនៅមីយ៉ាន់ម៉ា។ រូបថត៖ qdnd.vn |
នាយករដ្ឋមន្ត្រីបានឲ្យដឹងថា បន្ទាប់ពីគ្រោះរញ្ជួយដីបានកើតឡើង វៀតណាមបានបញ្ជូនក្រុមការងាររួមមាននាយទាហាន យុទ្ធជនកងទ័ព និងនគរបាលចំនួន ១០៦ នាក់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងសកម្មភាពជួយសង្គ្រោះមនុស្សធម៌ និងដោះស្រាយផលវិបាក់នៃគ្រោះរញ្ជួយដីចាប់ពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ៨ ខែមេសា; ផ្តល់ថវិកា ៣០០.០០០ ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់ប្រទេសមីយ៉ាន់ម៉ា។ នេះជាលើកទី៣ហើយ ដែលវៀតណាមបានបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មនេះដោយផ្ទាល់នៅបរទេស។
នាយឧត្តមសេនីយ៍ Phan Van Giang ប័ណ្ណសរសើរ ជូនចំពោះបុគ្គល និងអង្គភាពដែលមានសមិទ្ធិផលឆ្នើមៗក្នុងការងារជួយឧបត្ថម្ភដោះស្រាយផលវិបាក់នៃគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា។ |
ក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទីបីរបស់ប្រធានរដ្ឋ; ប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រី ជូនចំពោះបុគ្គល និងអង្គភាពដែលមានសមិទ្ធិផលឆ្នើមៗក្នុងការងារជួយឧបត្ថម្ភដោះស្រាយផលវិបាក់នៃគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា៕
ក្រុមការងារវៀតណាមត្រូវបានវាយតម្លៃថា បានជួយសង្គ្រោះ និងស្វែងរកជនរងគ្រោះច្រើនបំផុត។ ក្នុងនោះ ក្រុមការងាររបស់កងទ័ពបានរកឃើញនិងនាំយកសាកសពជនរងគ្រោះចំនួន ២១នាក់; សម្របសម្រួលជាមួយកងកម្លាំងសង្គ្រោះទួរគី ដើម្បីសង្គ្រោះជីវិតបុរសម្នាក់អាយុ២៦ឆ្នាំ ។ ក្រុមការងារក្រសួងនគរបាលបាននាំយកសាកសពជនរងគ្រោះចំនួន ៧ នាក់ចេញពីតំបន់បាក់ស្រុត ចូលរួមក្នុងការស្វែងរកទីតាំងនិងគាំទ្រក្រុមអន្តរជាតិផ្សេងទៀត ដើម្បីនាំយកជនរងគ្រោះចំនួន ៧ នាក់ចេញពីគំនរបាក់បែក។
វៀតណាមក៏ជាក្រុមដែលមានសកម្មភាពគាំទ្រច្រើនជាងគេនៅមីយ៉ាន់ម៉ា ដូចជា៖ ប្រគល់តង់ ម៉ាស៊ីនភ្លើង ស្បៀងអាហារ ថ្នាំពេទ្យ ឧបករណ៍ និងសម្ភារផ្សេងទៀតដល់មីយ៉ាន់ម៉ា។ រៀបចំការពិនិត្យសុខភាព និងផ្តល់ថ្នាំដល់ប្រជាជន; រៃអង្គាសប្រាក់ជួយឧបត្ថម្ភគ្រួសារជនរងគ្រោះដោយការរញ្ជួយដី។ ទន្ទឹមនឹងនោះ ក្រុមនគរបាលនិងកងទ័ពវៀតណាមក៏បានអនុវត្តសកម្មភាពកិច្ចការបរទេស ជួបប្រាស្រ័យនិងចែករំលែកបទពិសោធន៍ជួយសង្គ្រោះជាមួយភ្នាក់ងារជំនាញនៃកងកម្លាំងជួយសង្គ្រោះរបស់ប្រទេសផ្សេងៗផងដែរ៕


