នៅក្នុងសេចក្តីប្រកាសដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ IRGC បានឲ្យដឹងថា ក្រុមកុបកម្មបានកំណត់គោលដៅទីតាំងយោធា និងអនុវត្តច្បាប់ក្នុងរយៈពេលពីរយប់កន្លងមក ដែលបណ្តាលឱ្យជនស៊ីវិល និងបុគ្គលិកសន្តិសុខជាច្រើននាក់ត្រូវស្លាប់ និងការដុតបំផ្លាញទ្រព្យសម្បត្តិមួយចំនួន។
មុននេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី បានប្រកាសថា ក្រុមកុបកម្មវាយប្រហារទ្រព្យសម្បត្តិសាធារណៈ និងធ្វើសកម្មភាពជា “ទាហានស៊ីឈ្នួលសម្រាប់បរទេស” នឹងមិនត្រូវបានអត់ឱនឡើយ។
សេចក្តីប្រកាសទាំងនេះរបស់មន្ត្រី និងអាជ្ញាធរអ៊ីរ៉ង់បានកើតឡើងបន្ទាប់ ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីនៅថ្ងៃទី ៩ ខែមករាថា លោកនឹងធ្វើអន្តរាគមន៍ ប្រសិនបើអ៊ីរ៉ង់បង្ក្រាបការតវ៉ាដោយហិង្សា៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
