លោក Nguyen Trong Nghia ប្រធានគណៈកម្មាការឃោសនានិងចលនាមហាជនមជ្ឈិម ថ្លែងមតិក្នុងពិធីនេះ (រូបថត៖ baoquangnam.vn)

ថ្លែងមតិនៅពិធីនេះ លោក Nguyen Trong Nghia ប្រធានគណៈកម្មការឃោសនានិងចលនាមហាជនមជ្ឈឹមបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលខាងមុខ ខេត្ត Quang Nam ចាំបាច់ត្រូវបន្តអនុវត្តយ៉ាងខ្លាំងក្លានូវចលនាប្រឡងប្រណាំងស្នេហាជាតិ រីកសាយភាយយ៉ាងទូលំទូលាយនូវការបំផុសគំនិត និងសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍ។ ប្រពៃណីវីរភាពត្រូវតែក្លាយជាកម្លាំងចលករជាក្តីប្រាថ្នារបស់ប្រជាជនខេត្ត Quang Nam ក្នុងរាល់ការងារ រាល់សកម្មភាព ខិតខំបំពេញរាល់គោលដៅអភិវឌ្ឍន៍ ជាពិសេសកំណើនសេដ្ឋកិច្ច ១០% ឬច្រើនជាងនេះឡើងទៅ។

“ខេត្ត Quang Nam ត្រូវរក្សានិងពង្រីកប្រសិទ្ធភាពនៃកម្លាំងជំរុញកំណើនសេដ្ឋកិច្ចសំខាន់ៗ។ អភិវឌ្ឍន៍ដោយផ្អែកលើតុល្យភាពរវាងទីក្រុងនិងជនបទ ឧស្សាហកម្ម និងកសិកម្ម ដីគោក និងកោះសមុទ្រ ដោយខិតខំដើម្បីទទួលបានអត្រាកំណើន GRDP ពីរខ្ទង់ចាប់ពីឆ្នាំ ២០២៥ តទៅ។ ប្រើប្រាស់សក្តានុពល និងអត្ថប្រយោជន៍ នៃទីតាំងភូមិសាស្រ្ត ទេសភាពធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព”។

ក្នុងពិធីអបអរសាទរក៏មានកម្មវិធីសិល្បៈមួយដោយប្រធានបទ៖ "ក្វាង ណាម - បទចម្រៀងវីរៈភាពលាន់រន្ទឺជារៀងរហូត៕