នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហូឡង់ ន័រវែស ស៊ុយអែត និងអង់គ្លេស បានបញ្ជាក់ពីសាមគ្គីភាពនិងការសម្របសម្រួលឆ្លើយតប ហើយប្តេជ្ញាការពារអធិបតេយ្យភាពរបស់ខ្លួន។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកអង្គការណាតូ ប្រទេសទាំងនេះប្តេជ្ញាពង្រឹងសន្តិសុខនៃតំបន់ប៉ូលខាងជើង ដើម្បីផលប្រយោជន៍រួមនៃដៃគូអន្តរអាត្លង់ទិក។

មុននោះ នៅក្នុងអទ្ថបទមួយនៅលើបណ្តាញសង្គមនាថ្ងៃទី១៧ ខែមករា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងដាក់ពន្ធនាំចូល ១០% ចាប់ពីថ្ងៃទី១ ខែកុម្ភៈ លើទំនិញពីប្រទេសអឺរ៉ុបចំនួន៨ ដោយសារប្រទេសទាំងនេះ ប្រឆាំងជំទាស់នឹងគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើកោះហ្គ្រីនឡែន។ តាមនោះ ប្រទេសដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហូឡង់ ន័រវែស ស៊ុយអែត និងអង់គ្លេស នឹងប្រឈមមុខនឹងអត្រាពន្ធ ១០% ហើយនឹងកើនដល់ ២៥% នៅថ្ងៃទី ១ ខែមិថុនា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនសម្រេចបានកិច្ចព្រមព្រៀងស្តីពី "ការទិញយកកោះហ្គ្រីនឡែនទាំងស្រុង”។

ចំពោះមុខស្ថានភាពនេះ នៅលើបណ្តាញសង្គម X ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប Antonio Costa បានសង្កត់ធ្ងន់ថា ការដាក់ពន្ធនេះនឹងធ្វើឱ្យទំនាក់ទំនងអន្តរអាត្លង់ទិកចុះខ្សោយ និងមានហានិភ័យនាំឱ្យមាន "ការធ្លាក់ចុះដ៏គ្រោះថ្នាក់"។ បណ្តាមេដឹកនាំ EU ក៏បានបញ្ជាក់ថា ប្លុកនេះ នឹងបន្តសាមគ្គីភាព សម្របសម្រួល និងប្តេជ្ញាការពារអធិបតេយ្យភាពរបស់ខ្លួន៕