លោកបណ្ឌិត Grigory Trubnikov សមាជិកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសហព័ន្ធរុស្ស៊ី នាយកវិទ្យាស្ថាន Dubna។ (រូបថត៖ VNA) |
“វៀតណាមត្រឹមត្រូវណាស់នៅពេលកំណត់គោលដៅប្រែក្លាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នៅវិទ្យាស្ថាន Dubna កម្មាភិបាលវៀតណាមកំពុងធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ ការពារនិក្ខេបបទ លើកកំពស់គុណវុឌ្ឍិរបស់ពួកគេ ហើយត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីបន្តរួម ចំណែកដល់វិទ្យាសាស្ត្ររបស់ប្រទេសជាតិ”។
លោកបណ្ឌិត Grigory Trubnikov បានសង្កត់ធ្ងន់ថា វៀតណាមគឺជាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងចំនួនប្រជាជនដ៏ធំ ទីតាំងភូមិ សាស្រ្តអំណោយផល និងលក្ខខណ្ឌអាកាសធាតុល្អដែរ។ លោកបាននិយាយថា វៀតណាមអាចឈានមុខគេក្នុងសូចនាករជាច្រើន រួមទាំងសូចនាករសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអប់រំ។ យោងតាមលោកបណ្ឌិត Grigory Trubnikov កិច្ចសហប្រតិបត្តិការរុស្ស៊ី-វៀតណាមក្នុងវិស័យវិទ្យាសាស្ត្របានទទួលកម្លាំងចលករថ្មី នៅពេលដែលរដ្ឋាភិបាលវៀតណាមបានអនុម័តលើសេចក្តីសម្រេចគោលនយោបាយស្តីពីការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យានុយក្លេអ៊ែរ៕

