លោក Rusdem Umerov បានឲ្យដឹងថា ក្រោយរយៈពេល ២ថ្ងៃ ធ្វើការនៅរដ្ឋ Florida (សហរដ្ឋអាមេរិក) ភាគីទាំងពីរបានឯកភាពបន្តធ្វើការជាក្រុម ក្នុងដំណាក់កាលពិគ្រោះយោបល់បន្ទាប់នៅទីក្រុងដាវ៉ូស។ កិច្ចប្រជុំនៅសហរដ្ឋអាមេរិកមានការចូលរួមពីបេសកជនពិសេសលោក Steve Witkoff និងលោក Jared Kushner។ យោងតាមលោក Umerov ការពិភាក្សាបានផ្តោតលើការធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយសង្គ្រាម ប៉ុន្តែមិនទាន់មានសញ្ញាវិជ្ជមានណាមួយនៃកិច្ចព្រមព្រៀងជាក់ស្តែងនោះទេ។

នៅក្នុងសារជាវីដេអូមួយដែលចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា គណៈប្រតិភូអ៊ុយក្រែននៅសហរដ្ឋអាមេរិកបានផ្តល់របាយការណ៍លម្អិតអំពីទំនាក់ទំនងជាមួយតំណាងប្រធានាធិបតីអាមេរិក លោក Donald Trump។ លោកប្រធានាធិបតី Zelensky បានឲ្យដឹងថា ការចរចាជាច្រើនជុំបានប្រព្រឹត្តទៅ ហើយការងារទាំងអស់កំពុងដំណើរការដើម្បីរៀបចំឯកសារចាំបាច់សម្រាប់បញ្ឈប់ជម្លោះអ៊ុយក្រែន-រុស្ស៊ី៕