![]() |
ក្នុងលិខិតជូនពរឆ្នាំថ្មីដែលបានផ្ញើរមក CVS នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានកត់សម្គាល់ការរួមវិភាគទានដ៏ធំធេងរបស់សហគមន៍ប្រជាជនកាណាដាដើមកំណើតវៀតណាម ព្រមទាំងថ្លែងអំណរគុណចំពោះ CVS ដោយបានជំរុញការផ្សព្វផ្សាយវប្បធម៌វៀតណាម ក៏ដូចជាឆ្លើយតបនឹងតម្រូវការរបស់សហគមន៍ប្រជាជនកាណាដាដើមកំណើតវៀតណាម ផងដែរ។
នាយប់ថ្ងៃទី២ ខែកុម្ភៈ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa នៅទីក្រុង Praha បានប្រព្រឹត្តទៅកម្មវិធី “ទទួលអំណរនិទាឃរដូវឆ្នាំកុរ ឯកស័ក ២០១៩” និង “ពិធីបុណ្យតេតប្រពៃណីវៀតណាមនិង Carnival ឆែក ឆ្នាំ២០១៩”។ ក្នុងកម្មវិធីនេះ ប្រជាជនវៀតណាមនិងឆែក បានជួបជុំគ្នា ទទួលទានម្ហូបអាហារប្រពៃណីក្នុងបុណ្យតេតរបស់វៀតណាមនិងម្ហូបអាហារប្រពៃណីរបស់ឆែក ក៏ដូចជាកំសាន្តកម្មវិធីសិល្បៈដ៏វិសេសវិសាលដែលបានសម្ដែងដោយសិល្បៈករមកពីប្រទេសទាំងពីរផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

