ទីក្រុងហូជីមិញគឺជាមជ្ឈមណ្ឌលទីក្រុងទំនើប និងស្វាហាប់មួយ ដែលមានទីតាំងនៅតាមបណ្តោយទន្លេសៃហ្គន (រូបថត៖ Hong Dat/TTXVN) |
ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃមហាសន្និបាតលើកទី១៤ ខាងមុខនេះ លោកបានកត់សម្គាល់ថា នេះគឺជាព្រឹត្តិការណ៍នយោបាយមានអត្ថន័យពិសេស។ មហាសន្និបាតលើកនេះត្រូវបានរំពឹងថា នឹងចេញសេចក្តីសម្រេចចិត្តលើគោលនយោបាយថ្មីៗ ជំរុញខ្លាំងដំណើការអភិវឌ្ឍសេដ្ឋកិច្ច...។ នៅ ពេលអនាគត លោកជឿជាក់ថា ការរក្សាដំណើរការពិភាក្សាយ៉ាងទូលំទូលាយ ការស្តាប់មតិយោបល់ពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកដែលបង្កើតតម្លៃសម្រាប់សង្គមដោយផ្ទាល់ នឹងក្លាយជាគន្លឹះ ដើម្បីសម្រេចបានជោគ ជ័យកាន់តែច្រើនថែមទៀត។
ដោយបង្ហាញពីមោទនភាពចំពោះមិត្តភាពប្រពៃណីយូរអង្វែងរវាងបក្សទាំងពីរ ដែលបានពូនជ្រុំអស់រយៈពេលជាច្រើនទសវត្សរ៍មក លោក Wulf Gallert បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សឆ្វេងនិយមអាល្លឺម៉ង់បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ យ៉ាងល្អប្រសើរ។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងបន្តរក្សាយន្តការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធ ដោយហេតុនេះ ពង្រឹងទំនាក់ទំនងមិត្តភាពដោយផ្អែកលើផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

