គណៈប្រតិភូ UNISFA ត្រួតពិនិត្យសមត្ថភាពបរិក្ខារកិច្ចរបស់ក្រុមវិស្វកម្មវៀតណាមលេខ៣។ រូបថត៖ VOV៥ |
ក្នុងជំនួបធ្វើការនេះ លោក Raju Khadka បានវាយតម្លៃខ្ពស់ចំពោះការរក្សាបរិក្ខាររបស់ក្រុមវិស្វកម្មវៀតណាម ដោយសង្កត់ធ្ងន់ថា ភារកិច្ចដែលក្រុមវិស្វកម្មវៀតណាមកំពុងបំពេញបេសកកម្មមានសារៈសំខាន់ណាស់៖ បន្ទាប់ពីការត្រួតពិនិត្យរួច យើងឃើញថា វៀតណាមគឺជាអង្គភាពវិស្វកម្មយោធាតែមួយគត់នៅបេសកកម្ម UNISFA ដែលធានាបាននូវលក្ខខណ្ឌបច្ចេកទេសល្អ និងសមត្ថភាពប្រតិបត្តិការរបស់ឧបករណ៍ ដែលឆ្លុះបញ្ចាំងពីភារកិច្ច ប្រកបដោយគុណភាព និងប្រសិទ្ធភាពរបស់ក្រុមវិស្វកម្មវៀតណាមនៅបេសកម្ម។ ជាងនេះទៅទៀត តាមរយៈការសំណេះសំណាលជាមួយមេបញ្ជាការ យើងដឹងថា អ្នកតែងតែរក្សាការត្រៀមខ្លួនក្នុងប្រតិបត្តិការ។
នេះគឺជាការត្រួតពិនិត្យប្រចាំត្រីមាសរបស់បេសកកម្មសម្រាប់អង្គភាពនៃប្រទេសដែលបញ្ជូនទ័ពបំពេញបេសកកម្ម។ ក្រុមវិស្វកម្មលេខ ៣ បានបំពេញល្អតាមតម្រូវការដោយអង្គការសហប្រជាជាតិដាក់ចេញនិងបានបំពេញភារកិច្ចដែលបានប្រគល់ជូនយ៉ាងល្អ៕

