លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថានៅក្នុងមហាសន្និ បាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ VOV)

លោក កៅ តឹន វឿង មកពីខេត្តក្វាងង៉ាយ មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបទបង្ហាញរបស់លោកអគ្គលេខាបក្ស តូ ឡឹម អំពីឯកសារដែលបានដាក់ជូនមហាសន្និបាត។ ក្នុងនោះ លោកអគ្គលេខាបក្សតូ ឡឹម បានគូសបញ្ជាក់យ៉ាងច្បាស់អំពីគោលការណ៍ណែនាំ និងយុទ្ធសាស្ត្រសកម្ម ភាព សម្រាប់អាណត្តិបន្ទាប់របស់បក្សកុម្មុយនិស្តវៀតណាម៖

“សុន្ទរកថាដោយលោកអគ្គលេខាបក្សតូ ឡឹមអញ្ជើញបង្ហាញ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្រ និងទិសដៅធំ សម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ ចំណុចលេចធ្លោនៅក្នុងសុន្ទរកថានេះគឺការសង្កត់ធ្ងន់លើទិសដៅសំខាន់ៗចំនួនបី។ ទីមួយ ជាការទម្លាយនៃកំណើនដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ ទីពីរ មានការទម្លាយក្នុងការសុក្រិតរបៀបរបប និងកសាងប្រព័ន្ធអភិបាលកិច្ចជាតិទំនើប រលូន មានប្រសិទ្ធភាព លើកកំពស់គុណភាពជួរកម្មាភិបាល ជាពិសេសកម្មាភិបាលយុទ្ធសាស្ត្រ ដើម្បីបំពេញតម្រូវការនៃការអភិបាលកិច្ចជាតិក្នុងយុគសម័យនៃការធ្វើសមាហរណកម្មស៊ីជម្រៅ។ ទីបី មានការទម្លាយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ដោយផ្តោត លើហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ទីក្រុង ថាមពល ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន ទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធសង្គម។

លោកវេជ្ជបណ្ឌិត ត្រឹន ហៃលីញ អាណិកជនវៀតណាមនៅកូរ៉េខាងត្បូង ប្រធានសមាគមធុរកិច្ច និងវិនិយោគវៀតណាម-កូរ៉េខាងត្បូង (VKBIA) (រូបថត៖ nhandan.vn)

ចំណែកឯលោកវេជ្ជបណ្ឌិត ត្រឹន ហៃ លីញ ជាជនជាតិវៀតណាមនៅក្រៅប្រទេសនៅកូរ៉េខាងត្បូង ប្រធានសមាគមធុរកិច្ច និងវិនិយោគវៀតណាម-កូរ៉េខាងត្បូង (VKBIA) និងជាប្រធានស្ថាបនិកនៃសមាគមអ្នកជំនាញ និងបញ្ញវន្តវៀតណាម-កូរ៉េខាងត្បូង (VKEIA) បាននិយាយថា លោកមានអារម្មណ៍យ៉ាងច្បាស់អំពីស្មារតីនៃនវានុវត្តន៍ ចក្ខុវិស័យយុទ្ធសាស្ត្រ និងសេចក្តីប្រាថ្នាដ៏មុតមាំសម្រាប់ការអភិវឌ្ឍដែលបានសម្តែងនៅក្នុងសុន្ទរកថារបស់លោកអគ្គលេខាបក្ស។

លោក ង្វៀន ហុងសឺន ប្រធានសហភាពសមាគមជនវៀតណាមនៅប្រទេសជប៉ុន (រូបថត៖ ផាំ ទួន/TTXVN)

ផ្ទៀងស្តាប់សុន្ទរកថារបស់លោកអគ្គលេខាបក្ស តូ ឡឹម ដោយផ្ទាល់នៅក្នុងពិធី បើក មហាសន្និបាតលើកទី ១៤ របស់បក្ស សហគម ន៍ជនវៀតណាមនៅប្រទេសជប៉ុនពោរពេញដោយទំនុកចិត្តលើការអភិវឌ្ឍប្រទេសនាពេល អនា គត និងសេចក្តីប្រាថ្នាខ្លាំងមាំ មួន និងវិបុលភាពជាតិ។ លោកបណ្ឌិត ង្វៀន ហុង សឺន ប្រធានសហភាពសមាគម ជនវៀតណាមនៅប្រទេសជប៉ុន បានសង្កត់ធ្ងន់ថា៖ “អត្ថបទពេញលេញនៃសុន្ទរកថា មិនត្រឹមតែបូកសរុបយ៉ាងស៊ីជម្រៅអំពីអាណត្តិនៃមហាសន្និបាត លើកទី១៣ ប៉ុណ្ណោះទេ ថែមទាំងបើកចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសទៀតផង។ សុន្ទរកថាត្រូវបានបង្កើតឡើងនៅលើចំណុចសំខាន់ៗចំនួនបីពេញមួយអាណត្តិ។ ទីមួយ បញ្ជាក់ពីសមត្ថភាពដឹកនាំ និងកិត្យានុភាពរបស់បក្ស ក្នុងអាណតិ មហាសន្និបាតលើកទី១៣។ ទីពីរ ការបង្កើតទស្សនវិស័យអភិវឌ្ឍន៍ថ្មីសម្រាប់ដំណាក់កាល ២០២៦-២០៣០ និងចក្ខុវិស័យសម្រាប់ឆ្នាំ ២០៤៥។ ទីបី សង្កត់ធ្ងន់លើដំណាក់កាលអនុវត្ត។ ខ្ញុំជឿជាក់ថា ចំណុចទាំងបីនេះឆ្លុះបញ្ចាំងពីជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការត្រិះរិះពីភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចជាតិ”។

អ្នកបញ្ញវន្ត និងអ្នកជំនួញជាអាណិកជនវៀតណាមនៅជប៉ុនក៏ជឿជាក់ថា សុន្ទរកថារបស់លោកអគ្គលេខាបក្ស តូ ឡឹម មិនត្រឹមតែជាគោលការណ៍ណែនាំសម្រាប់អាណត្តិថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វៀតណាមក្នុងការសម្រេចបំណងប្រាថ្នាអភិវឌ្ឍន៍ នៅឆ្នាំ ២០៤៥ ដោយបំពេញតាមការជឿទុកចិត្ត និងការរំពឹងទុករបស់ប្រជាជននៅក្នុងប្រទេស ក៏ដូចជាសហគមន៍ជនវៀតណាមនៅក្រៅប្រទេសផងដែរ៕